[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda N-Van ប្រភេទ Van ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ជាផ្លូវការនៅដើមឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ខ្ទង់ ១ ម៉ឺនដុល្លារ ។
រថយន្តនេះ ត្រូវបានផលិតឡើងដោយផ្អែកនៅលើរថយន្ត N-Van ប្រើម៉ាស៊ីនចំហេះក្នុង ជាមួយការឌីស្សាញស្ទើរតែដូចគ្នាទាំងស្រុង ដោយផ្នែកមួយចំនួនគឺត្រូវបានផលិតឡើងពីវត្តុធាតុដើមកែច្នៃឡើងវិញ ។ ក្រុមហ៊ុន Honda បានបំពាក់អាគុយរាងស្តើងដើម្បីផ្តល់នៅផ្នែកខាងក្នុងធំទូលាយ។ ទន្ទឹមនឹងនេះ កៅអីអ្នកដំណើរ និងខាងក្រោយអាចបត់បានរាបស្មើសម្រាប់បផ្ទុកទំនិញបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda នឹងបំពាក់អាគុយឲ្យរថយន្តអគ្គិសនីសុទ្ធ Honda N-Van e របស់ខ្លួនដែលអាចបើកបរបានចម្ងាយជាង ២១០ គីឡូម៉ែត្រ ៕