ឡានខ្នាតតូចរបស់ Honda ជិះ ១០០គីឡូម៉ែត្រស៊ីសាំងតែជាង ៤លីត្រ ឯតម្លៃខ្ទង់ ៨ពាន់ដុល្លារប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda N-WGN ស៊េរីឆ្នាំ ២០២៤ សម្រាប់ទីផ្សារប្រទេសជប៉ុន ជាមួយតម្លលក់ចាប់ពី ៨ ៦៣៧ ដុល្លារឡើងទៅ។

Honda N-WGN ដំណើរការដោយម៉ាស៊ីនសាំងចំនួន ២ ជម្រើសរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំង 666cc ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៨ សេះ និងកម្លាំងរមួល ៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ជាមួយកម្រិតស៊ីប្រេងចន្លោះ ៤-៥លីត្រ/១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីនសាំង 666cc Turbo ទំហំ ៣ ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៤ សេះ និងកម្លាំងរមួល ១០៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ជាមួយកម្រិតស៊ីប្រេងចន្លោះ ៤-៥លីត្រ/១០០ គីឡូម៉ែត្រ

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅវិញ រថយន្តត្រូវបានឌីស្សាញឡើងបែបប្រអប់ជ្រុង ផ្នែកខាងមុខមានប៉ាណារាងសំណាញ់ជាមួយឡូហ្គោ Honda នៅចំកណ្តាល ចង្កៀងមុខ-ក្រោយជាប្រភេទ LED ប្រើប្រាស់នីថាសកង់ស្ព័រជាដើម ។

ចំពោះនៅផ្នែកខាងក្នុងឌីស្សាញឡើងផ្តោតទៅលើភាពធំទូលាយ ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ។ លើសពីនេះ ក៏បានភ្ជាប់ដោយកញ្ចប់ប្រព័ន្ធសុវត្ថិភាព Honda Sensing safety system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម