Honda, Nissan និង Mitsubishi នឹងបង្កើតក្រុមហ៊ុនផលិតរថយន្តថ្មីធំជាងគេទី ៣ លើពិភពលោក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda និង Nissan បានប្រកាសជាផ្លូវការថាពួកគេនឹងរៀបចំការពិភាក្សាអំពីការរួមបញ្ចូលគ្នាទៅជាក្រុមហ៊ុនកាន់កាប់តែមួយរួមទាំងក្រុមហ៊ុន Mitsubishi នៅក្នុងឆ្នាំ ២០២៦ ។

សម្រាប់ការពិភាក្សានេះ ក្នុងគោលដៅគឺដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនៅខែមិថុនាឆ្នាំ ២០២៥ និងបញ្ចប់ការរួមបញ្ចូលគ្នាទៅជាក្រុមហ៊ុមតែមួយនៅខែសីហាឆ្នាំ ២០២៦ ដែលមានទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារ និងជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ៣ របស់ពិភពលោកដោយបរិមាណលក់បន្ទាប់ពីក្រុមហ៊ុន Toyota និង VW Group ដែលអាចផលិតរថយន្តបានចំនួន ៨លានគ្រឿងក្នុងមួយឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការរួមបញ្ចូលគ្នានេះអាចជួយឲ្យក្រុមហ៊ុនមានការប្រកួតប្រជែង និងកាត់បន្ថយការចំណាយ ក៏ដូចអាចជួយពួកគេក្នុងការចែករំលែកនៅតួគ្រោងឆ្អឹង និងខ្សែថាមពល រួមបញ្ចូលបណ្តាញសង្វាក់ផ្គត់ផ្គង់របស់ពួកគេ និងអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗដ៏គួរឲ្យទាក់ទាញបន្ថែមទៀតដល់អតិថិជននៅទូទាំងពិភពលោក។

គួរបញ្ជាក់ផងដែរដា បន្ទាប់​ពី​ការ​ច្របាច់​បញ្ចូល​គ្នា​ ក្រុមហ៊ុន Honda, Nissan, និង Mitsubishi នឹង​នៅ​តែ​ជា​ម៉ាក​យីហោ​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុងការលក់រថយន្តក្នុងត្រកូលរបស់ពួកគេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម