Honda NS125LA បានដាក់លក់ជាផ្លូវការសម្រាប់ទីផ្សារចិន តម្លៃខ្ទង់ ១ ពាន់ដុល្លារ

[ទីផ្សាបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការបង្ហាញនូវម៉ូឌែល NS125LA ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងម៉ាស៊ីនថ្មី រូបរាងស្អាត និងបំពាក់នូវប្រព័ន្ធហ្វាំ្រងឌីសមុខ-ក្រោយ CBS នៅលើទីផ្សារប្រទេសចិន។

ម៉ូតូ Scooter នេះបានបំពាក់នូវម៉ាស៊ីនសាំងចំណុះ ១២៤,៩សេសេ ទំហំ ១ស៊ីទ្បាំង ប្រើប្រាស់ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៨,៩សេះ និងកម្លាំងរមួល ៩,៨ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបរាងម៉ូតូ Honda NS125LA រចនាទ្បើងបែប Classic European-style ទំនើបដោយវាបានបំពាក់ជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, ប្រព័ន្ធសោរ Smart-Key និងប្រអប់ផ្ទុកឥវ៉ាន់ក្រោមកៅអីទំហំ ២០ លីត្រ។ ហើយអ្វីកាន់តែទំនើបនោះម៉ូតូ Scooter​ នេះបានប្រើប្រាស់នូវប្រព័ន្ធហ្វាំ្រងឌីសមុខ-ក្រោយប្រភេទ CBS ស្តង់ដារ Honda កម្រិតខ្ពស់ផងដែរ។

សម្រាប់ម៉ូតូ Honda NS125LA ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ១ ៨៤៣ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម