ក្រុមហ៊ុន Honda បានបញ្ឈប់ការលក់រថយន្តស្ព័រ Hybrid ម៉ូដែល NSX នៅលើទីផ្សារប្រទេសអូស្ត្រាលី ដោយសារសង្កេតឃើញថាតម្រូវការចំពោះរថយន្តនេះគឺមានតិចតួចខ្លាំងបំផុត។
នៅឆ្នាំ ២០២០ នេះ រថយន្ត Honda NSX មិនអាចលក់ចេញបានសូម្បីមួយគ្រឿង, នៅឆ្នាំ ២០១៩ អាចលក់ចេញបានបីគ្រឿង, នៅឆ្នាំ ២០១៨ អាចលក់ចេញបានពីរគ្រឿង, នៅឆ្នាំ ២០១៧ អាចលក់ចេញបានពីរគ្រឿង និងនៅឆ្នាំ ២០១៦ អាចលក់ចេញបានពីរគ្រឿង។ សរុបក្នុងរយៈពេល៥ឆ្នាំចុងក្រោយនៅអូស្ត្រាលី រថយន្ត Honda NSX អាចលក់ចេញបានត្រឹម ៩គ្រឿងប៉ុណ្ណោះ។
Honda NSX មានតម្លៃចាប់ពីប្រមាណ ២៩៨ ៤៦៨ដុល្លារ នៅអូស្ត្រាលី ដោយមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥លីត្រ អមដោយម៉ូទ័រអគ្គិសនីចំនួនបី ដែលអាចផលិតកម្លាំងសរុបបាន ៥៧៣សេះ។ រថយន្តនេះអាចស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេល ២,៩វិនាទី និងមានល្បឿនអតិបរមា ៣០៧គ.ម/ម៉៕