[ទីផ្សារបរទេស] អតិថិជននៅសហរដ្ឋអាមេរិកដែលចង់ប្រើប្រាស់រថយន្ត Honda Passport នឹងត្រូវចំណាយច្រើនជាងមុនសម្រាប់ស៊េរីឆ្នាំ២០២៣ ដោយសារតែ Honda បានដកចោលប្រភេទបើកបរប៉ុងមួយឈ្មោះថា EX-L។
ដោយធ្វើឲ្យប្រព័ន្ធបើកបរប៉ុងពីរមានជាស្តង់ដារ មានន័យថារថយន្ត Passport AWD EX-L ដែលជាប្រភេទធូរថ្លៃជាងគេ នឹងមានតម្លៃចាប់ពី ៤២ ៣៩៥ដុល្លារ។
ការផ្លាស់ប្ដូរនេះ ក្រោយពី Honda បានដកចេញប្រភេទ Sport ដែលធ្វើឲ្យរថយន្ត Passport ឆ្នាំ២០២២ ឡើងថ្លៃលើសស៊េរីឆ្នាំ២០២១ រហូតដល់ ៥០៨០ដុល្លារ។
ចំពោះទំហំរបស់វា Passport នឹងត្រូវស្ថិតនៅចន្លោះរថយន្ត CR-V ជំនាន់ថ្មី និងរថយន្ត Pilot ៧កៅអី ដែលធ្វើឲ្យរថយន្ត Pilot ពេលនេះធូរថ្លៃជាងរថយន្ត Passport ប៉ុន្តែស៊េរីឆ្នាំ២០២៣នៃរថយន្ត Pilot នឹងឡើងថ្លៃលើសវិញ ពេលវាប្រកាសចេញលក់នៅឆ្នាំ២០២៣ខាងមុខ៕