(សហរដ្ឋអាមេរិច) រថយន្ត Honda Ridgeline សេរ៊ីឆ្នាំ ២០២១ ដែលមានការរចនាថ្មីឆ្នាំ ២០២១ នឹងចាប់ផ្តើមទៅដល់តំណាងចែកចាយរបស់ខ្លួនទូទាំងសហរដ្ឋអាមេរិច នៅថ្ងៃទី២ ខែ កុម្ភ:នេះ ដោយមានការរចនាផ្នែកខាងក្រៅយ៉ាងរឹងមាំ ដែលភ្ជាប់ជាមួយពាក្យ” Unmatched Versatility”។
Honda បានប្រើប្រាស់នូវប្រភេទដែកដ៏រឹងម៉ាំ របស់ A-pillars forward ធ្វើការរចនាថ្មីទៅលើម៉ូឌែលឆ្នាំ ២០២១នេះ។ សម្រាប់រូបរាងខាងក្រៅរបស់ Ridgelineក៏មិនខុសគ្នាពីម៉ូឌែលសេរ៊ីចាស់ផងដែរ ដោយបានបំពាក់ជាមួយ ប៉ាណាថ្មី, ចង្កៀងមុខប្រភេទ LED, យ៉ាន់កង់ ទំហំ ១៨អ៉ីញ និងកាងក្រោយ។ បន្ថែមពីនេះ អតិថិជនក៏អាចបន្ថែមជាមួយកញ្ចប់ HPD ដែលមានតម្លៃ ២ ៨០០ដុល្លារ។
សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត Honda បានបន្ថែមប៊ូតុងសម្លេងទៅលើអេក្រង់កម្សាន្ត និងបន្ថែមនូវរន្ធសាកថ្ម ផងដែរ។ ហើយ ប្រព័ន្ធសុវត្តិភាព និងមុខងារជំនួយការបើកបរ Hondaក៏បានបំពាក់ស្តង់ដាផងដែរ រួមមាន៖ Collision Mitigation Braking System, Lane Keeping Assist System, Road Departure Mitigation និងAdaptive Cruise Control។
Ridgeline សេរ៊ីថ្មីនេះ ក៏មិនខុសប្លែកពីម៉ូឌែលចាស់ដែរ គឺបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 បង្កើតកម្លាំងបាន ២៨០សេះ ប្រើប្រាស់ប្រអប់លេខ ៩វគ្គអូតូ និងប្រព័ន្ធប៉ុងពីរ (AWD)។ សម្រាប់តម្លៃរបស់ Honda Ridgeline សេរ៊ីឆ្នាំ ២០២១នេះ មានតម្លៃចាប់ពី ៣៧ ៦៦៥ដុល្លារ៕