Honda Supra-X 125 ចេញលក់ក្នុងប្រទេសឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការប្រកាសចេញលក់នូវម៉ូតូ Supra-X 125 ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

សម្រាប់ការឌីហ្សាញនៃម៉ូតូ Honda Supra-X 125 មានរូបរាងស្រដៀងគ្នាទៅនឹងម៉ូតូ Wave 125 ដោយបំពាក់នូវចង្កៀងមុខ LED, កុងទ័រសម្រាប់មើលល្បឿន, ប្រព័ន្ធចាក់សោរសុវត្ថិភាព, រន្ធសាកថ្ម និងទូរស័ព្ទជាដើម។

ចំពោះផ្នែកថាមពលនៃម៉ូតូ Honda Supra-X 125 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ១០សេះ និងកម្លាំងរមួល ៩,៣ ញ៉ូតុនម៉ែត្រ។ ខណៈដែលម៉ូតូនេះបានបំពាក់នូវប្រព័ន្ធប៊ិច PGM-FI ដើម្បីជួយសន្សំសំចៃសាំង ដោយក្នុងនោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ អាចជិះបានចម្ងាយ ៥៧,២ គីទ្បូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Honda Supra-X 125 ស៊េរីឆ្នាំ ២០២២ បានដាក់លក់ជម្រើស ២ ម៉ូឌែល CW និង SW ក្នុងតម្លៃចាប់ពី ១ ២៨៥ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម