[ទីផ្សារបរទេស] Honda បានដាក់លក់នូវម៉ូតូ Tapas 100 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតតូច ជាផ្លូវការ នៅក្នុងប្រទេសចិន ដែលមានតម្លៃចាប់ពី ១ ២២៩ ដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងពណ៌ ខ្មៅ, ខៀវ, ក្រហម និងស។
ម៉ូតូ Honda Tapas ទទួលបានការឌីហ្សាញបែប Classic រូបរាងតូចស្អាតងាយស្រួលជិះធ្វើដំណើរប្រកបដោយប្រសើរ។ ហើយម៉ូតូ Honda Tapas បានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED រួមជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃ DRL, កុងទ័រឌីជីថល LCD សម្រាប់ផ្តល់ព័ត៌មានល្បឿង ឬសាំង, រន្ធសាក USB និងកន្លែងដាក់អីវ៉ាន់នៅក្រោមកៅអីធំ។
ដោយទ្បែកចំពោះថាមពលវិញម៉ូតូ Honda Tapas បានបំពាក់ម៉ាស៊ីនសាំង ១០២ សេសេ ទំហំ ១ ស៊ីទ្បាំង ប្រើប្រាស់ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៧,១ សេះ និងកម្លាំងរមួល ៧,៤ ញ៉ូតុនម៉ែត្រ ដែលអាចបង្កើតល្បឿនកំពូល ៨០ គ.ម ក្នុងរយៈពេល ១ ម៉ោងប៉ុណ្ណោះ។
គួរបញ្ជាក់ថាចំពោះកម្រិតស៊ីសាំងរបស់ម៉ូតូ Scooter នេះក្នុង ២,៤ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៥,៥ លីត្រផងដែរ៕