[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda Vezel ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការធ្វើឲ្យប្រសើរ ជាមួយការកែមុខថ្មី ដែលមានតម្លៃលក់ចាប់ពី ១៧ ០២៣ ដុល្លារ ដល់ ២៤ ២៦៩ ដុល្លារនៅទីផ្សារប្រទេសជប៉ុន។
Honda Vezel ស៊េរីឆ្នាំ ២០២៤ ផ្តល់ជូនទាំងជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ីនកូនកាត់ Hybrid ៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៣១ សេះ និងកម្លាំងរមួល ១៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT
- ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២០០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ទទួលបានប៉ាណា និងកាងមុខឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយប្រភេទ Full-LED ព្រមទាំងថាសកង់អាលុយមីញ៉ូមទំហំ ១៦ អ៉ីញ ក៏ដូចត្រឡោកកញ្ចក់មុខងារក្តោបអូតូជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic roof រួមទាំងប្រព័ន្ធសុវត្ថិភាព Honda Sensing system ផងដែរ ៕