Honda Wave 110i ប្រើប្រាស់ប្រព័ន្ធប៊ិច PGM ជួយសន្សំសំចៃសាំង ១ លីត្រ អាចជិះបានចម្ងាយជិត ១០០ គ.ម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើបញ្ចេញនូវម៉ូឌែល Wave 110i ស៊េរីឆ្នាំ ២០២២ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធប៊ិច PGM ជួយសន្សំសំចៃសាំងក្នុង ១,៣ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

ចំពោះម៉ូតូ Honda Wave 110i មានទំហំសរុបប្រវែង ១ ៩១៩ មម, ទទឹង ៧០៦ មម, កម្ពស់ ១ ០៨៣ មម, កម្ពស់ពីដី ១៣២ មម និងប្រវែងគម្លាតកង់មុខទៅក្រោយ ១ ២២៧មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកការឌីហ្សាញនៃម៉ូតូ Honda Wave 110i មានលក្ខណៈបែបសាមញ្ញាដោយរចនាទ្បើងជាមួយនឹងចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD ដែលបង្ហាញព័ត៌មានចាំបាច់ទាំងអស់សម្រាប់អ្នកបើកបរ និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៥ លីត្រ។

ខណៈដែលថាមពលនៃម៉ូតូ Honda Wave 110i បានប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ ១១០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled បច្ចេកវិទ្យាថ្មីដែល Honda បង្កើតទ្បើងដើម្បីសន្សំសំចៃសាំង និងប្រើបានយូរ ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច PGM-FI injectors ដោយចាក់សាំង ១,៣ លីត្រ អាចជិះបានចម្ងាយ ១០០ គីទ្បូម៉ែត្រ។

សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃម៉ូតូ Honda Wave 110i ស៊េរីឆ្នាំ ២០២២ មានជម្រើស ៤ ពណ៍ ជាមួយនឹងតម្លៃចាប់ពី ​១ ១៣២ ដុល្លារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម