Honda WR-V ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការនៅប្រទេសជប៉ុន ឯតម្លៃខ្ទង់ ១មុឺនដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Honda WR-V ស៊េរីឆ្នាំ ២០២៤ ដែលមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១៤ ៧៣៩ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

Honda WR-V លក់ក្នុងប្រទេសជប៉ុនមានប្រវែងតួខ្លួនសរុប ៤ ៣១២ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៨៥ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ១៤២ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតុ CVT ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៥-៦លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅគឺដូចគ្នាទាំងស្រុងទៅនឹងម៉ូដែល Honda Elevate របស់ប្រទេសឥណ្ឌា ដែលមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងមានកំពស់ពីដីទៅបាតរថយន្ត ១៩៥ ម.ម ដែល Honda អះអាងថា ជារថយន្តដែលមានកម្ពស់ខ្ពស់ជាងគេបើធៀបនឹងរថយន្តដែលមានចំណាត់ថ្នាក់ដូចគ្នា។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ អាចភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Honda CONNECT ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing safety system ដែលមានមុខងាររហូតដល់ទៅ ១៣ មុខងារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម