Honda ZR-V ស៊េរីឆ្នាំ​​ ២០២៤ ប្រភេទកូនកាត់ Hybrid បង្ហាញខ្លួននៅតំបន់អឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda ZR-V ស៊េរីឆ្នាំ​​ ២០២៤ ប្រភេទកូនកាត់ Hybrid ដែលជារថយន្តប្រភេទ C-segment SUV សម្រាប់ទីផ្សារអឺរ៉ុប ។

សម្រាប់រថយន្ត Honda ZR-V នៅអឺរ៉ុបនឹងត្រូវដាក់នៅកណ្តាលរវាងរថយន្ត Honda HR-V និង Honda CR-V បច្ចុប្បន្នដែលផ្តោតលើអតិថិជនវ័យក្មេង ។ សម្រាប់ការរចនាវិញ មានលក្ខណះបែបស្ព័រ ដោយបានបំពាក់ជាមួយប៉ាណាមុខថ្មីរចនាជាមួយបន្ទះបញ្ឈរ ចង្កៀងមុខប្រភេទ LED ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងធំទូលាយ ជាមួយនឹងទំហំដាក់អីវ៉ាន់ដែលអាចពង្រីកដល់អតិបរមា ១២៩១ លីត្រ ហើយក៏ត្រូវបានតុបតែងជាមួយនឹងគ្រោងបរិក្ខា Soft-Touch សម្រាប់រូបរាងដ៏ប្រណិត បំពាក់ដោយអេក្រង់កំសាន្តទំហំ ៩ អ៉ីញ ភ្ជាប់ជាមួយមុខងារដ៏សំបូរបែប និង​មាន​រន្ធ​សាក​ថ្ម​ច្រើន​សម្រាប់​បំពេញ​តម្រូវការ​របស់​អតិថិជនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Honda មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីរោងចក្រថាមពលកូនកាត់ e:HEV របស់ Honda ZR-V អ៊ឺរ៉ុបនៅឡើយទេ ប៉ុន្តែរថយន្តនេះនឹងដំណើរការរួមគ្នាជាមួយនឹងម៉ាស៊ីនសាំងប្រភេទ Atkinson cycle ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គីសនី និងប្រើប្រាស់ប្រព័ន្ធទប់លំនឹងខាងក្រោយ Multi-link suspension សម្រាប់ការបើកបរកាន់តែរលូន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម