Honda ចាប់ផ្តើមផលិតរថយន្ត Honda CR-V ២០២៣ នៅប្រទេសកាណាដា សម្រាប់ទីផ្សារអាមេរិកខាងជើង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសកាណាដា បានចាប់ផ្តើមដំណើរការ ដែលជាសញ្ញានៃការចាប់ផ្តើមផលិតកម្មសម្រាប់រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ថ្មី ជំនាន់ទី ៦ ប្រភេទ Crossover ដែលលក់ដាច់បំផុតរបស់អាមេរិកក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះ ក៏នឹងចាប់ផ្តើមនៅឯរោងចក្រផលិតរថយន្ត Indiana Auto Plant និង East Liberty Auto Plant ក្នុងរដ្ឋ Ohio ប្រទេសកាណាដា។

ក្នុងនោះ លោក Clement D’Souza អនុប្រធានជាន់ខ្ពស់នៃ HCM បាននិយាយថា “ការក្លាយជារោងចក្រឈានមុខគេលើពិភពលោកសម្រាប់ Honda CR-V ស៊េរីឆ្នាំ ២០២៣ គឺជាបញ្ហាប្រឈមដ៏ធំមួយ ហើយខ្ញុំមានមោទនភាពចំពោះក្រុមដែលមានបទពិសោធន៍របស់យើងនៅក្រុមហ៊ុន Honda នៃប្រទេសកាណាដា និងកម្រិតនៃក្រុមការងារដែលយើងមាននៅអាមេរិកខាងជើង ដើម្បីបង្កើតផលិតផលថ្មីមិនគួរឱ្យជឿនេះសម្រាប់យើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផលិតរថយន្ត Honda CR-V ស្តង់ដារនឹងត្រូវអនុវត្តតាម Honda CR-V ម៉ូដែលកូនកាត់ Hybrid នៅខែក្រោយ ​ចាប់​ផ្តើម​នៅ​ក្នុង​ប្រទេស​កាណាដា ដើម្បី​តាម​ពី​ក្រោយ​ដោយ​រោងចក្រ​ផលិត​រថយន្ត​ចំនួន ២ ​នៅសហរដ្ឋ​អាមេរិក។ សម្រាប់​ជំនាន់​នេះ ម៉ូដែល​ពាក់កណ្តាល​នឹង​ជា​ប្រភេទ​កូនកាត់ hybrid ស្រប​តាម​ការ​ខិតខំ​ប្រឹងប្រែង​ផ្នែក​អគ្គិសនី​របស់​ក្រុមហ៊ុន Honda។

សម្រាបការរចនា រថយន្ត Honda CR-V ស៊េរឆ្នាំ ២០២៣ ត្រូវបានទាមទារការខិតខំប្រឹងប្រែងផ្នែកវិស្វកម្មសំខាន់ៗមួយចំនួនពីក្រុមហ៊ុនផលិតរថយន្ត ដែលមានបំពាក់ជាមួយនឹងគម្របម៉ាស៊ីនដ៏រឹងមាំបំផុតក្នុងប្រវត្តិសាស្ត្រ Honda វិស្វករផលិតកម្មត្រូវធ្វើការជាមួយក្រុមអភិវឌ្ឍន៍ដើម្បីបង្កើនភាពធន់ដោយបង្កើនកម្រាស់នៃបន្ទះដែកដែលប្រើដើម្បីបង្កើតវា។

មិនតែប៉ុណ្ណោះ រថយន្តនេះ ក៏ប្រើប្រាស់សារធាតុដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនភាពរឹងរបស់តួរបស់រថយន្ត។ បន្ថែម​ពី​នេះ​វា​ប្រើ​ស្ព្រាយ​ acoustic spray foam ​ថ្មី​ដើម្បី​ធ្វើ​ឲ្យរថយន្ត​ស្ងាត់​ជាង​មុន។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុន Honda Canada Manufacturing បានប្រើប្រាស់គ្រឿងបរិក្ខាទាំងនេះ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Honda CR-V ថ្មីត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ​ ៤ ស៊ីឡាំង turbocharged  ដែលបង្កើតកម្លាំងបាន ១៩០ សេះ ឬម៉ាស៊ីនកូនកាត់ចំណុះ ២,០ លីត្រ Hybrid ទំហំ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងសរុប ២០៤ សេះ ។ រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ មានតម្លៃសម្រាប់ម៉ូដែលថ្មីចាប់ពី ៣២ ២៥៥ ដុល្លារ ដល់ ៣៩ ៨៤៥ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម