[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ត្រៀមធ្វើការប្រារព្ធខួប ៧៥ឆ្នាំរបស់ខ្លួន ជាមួយគម្រោងធ្វើការដាក់បង្ហាញចេញនៅរថយន្តស្ព័រថ្មីមួយ នេះបើយោងតាមអនុប្រធានជាន់ខ្ពស់ Honda នៅអឺរ៉ុប ។
កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរបស់ជប៉ុនបានប្រាប់គេហទំព័រ Autocarថា រថយន្តស្ព័រប្រភេទ Type R នឹងបន្តការផលិតដោយបានបង្ហាញថាគ្រោងនឹងបង្ហាញរូបរាងដំបូងគេក្នុងពេលឆាប់ៗនេះ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្ហាញពីលទ្ធភាពនៃផលិតឡើងវិញនៅរថយន្ត S2000 ដោយអាចត្រលប់មកវិញនៅឆ្នាំ ២០២៤ ជាមួយនឹងសមាមាត្រស្រដៀងគ្នាទៅនឹងម៉ូដែលដើម ក៏ដូចជាម៉ូដែលអាប់ដេតនៃថាមពលរបស់ Civic Type R ផងដែរ។ យ៉ាងណាមិញ តើក្រុមហ៊ុន Honda មានអ្វីខ្លះក្នុងការប្រារព្ធខួបលើកទី ៧៥ របស់ពួកគេ មានតែរងចាំព័ត៌មានលម្អិតពីក្រុមហ៊ុន ៕