[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនី ម៉ូតូអគ្គិសនី យន្តហោះ និងផលិតផលផ្សេងទៀត រួមទាំងបច្ចេកវិទ្យា និងបច្ចេកវិទ្យាផ្សេងទៀតដែលនឹងត្រូវបានបង្ហាញនៅក្នុងពិព័រណ៍ Japan Mobility Show 2023 ដែលបានធ្វើឡើងចន្លោះថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្រាប់គំរូទាំងអស់នេះ បានឆ្លុះបញ្ចាំងពីគំនិតនៃរថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី និងបច្ចេកវិទ្យាដែលបានផលិតឡើងតាមរយៈការប្រើប្រាស់វត្តុកកើតឡើងវិញ វាត្រូវបានផលិតចេញពីជ័រអាគ្រីលីកដែលបានកែច្នៃ និងប្រើឡើងវិញ ដើម្បីឆ្លើយតបនឹងបញ្ហាបរិស្ថានទៅថ្ងៃអនាគត។ មិនត្រឹមប៉ុណ្ណោះក៏មានបច្ចេកវិទ្យាមួយចំនួនច្រើនទៀតដែលធ្វើវត្តុកែច្នៃឡើងវិញ ក៏ត្រូវបានបង្ហាញនៅក្នុងពិរព័ណ៌នេះផងដែរ ។
គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធី Japan Mobility Show 2023 គោលបំណងរបស់ Honda ដើម្បីឆ្លុះបញ្ចាំងពីអនាគតដែលពោរពេញទៅដោយក្តីស្រមៃដ៏សម្បូរបែបរបស់មនុស្ស ហើយនឹងបន្តពង្រីកតាមរយៈផលិតផល និងសេវាកម្មចល័តដែលកើតចេញពីក្តីស្រមៃរបស់ Honda ដែលនឹងត្រូវបានបង្ហាញដើម្បីឆ្លុះបញ្ចាំងពីក្តីស្រមៃ និងគំនិតផ្តួចផ្តើមទាំងនោះ ដែលផ្តោតលើការជួយអតិថិជនឲ្យយល់ពីក្តីសុបិន្តរបស់ពួកគេ និងសង្គមនាពេលអនាគតដែល Honda ចង់ក្លាយជាការពិត ៕