Honda នឹងបញ្ចេញនូវម៉ូតូចង្កឹះលេខ ២ ម៉ូឌែល សម្រាប់ធ្វើដំណើរតាមផ្លូវ Off-Roads

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូជប៉ុន Honda បានធ្វើការបញ្ចេញនូវ ២ ម៉ូឌែលថ្មី គឺ CL250 និង CL500 ប្រភេទ Classic Scramble ដែលបរាងស្អាតបែប Classic, ម៉ាស៊ីនខ្លាំង និងងាយាស្រួលជិះធ្វើដំណើរតាមផ្លូវធម្មតា និង Off-Roads។

ម៉ូតូ Honda CL250 និង CL500 ទទួលបានការចចនាទ្បើងបែប Classic សម្រាប់អ្នកចូលចិត្តការធ្វើដំណើរ Off-Roads បែបផ្សងព្រេង បោះតង់ ស្ទួចត្រី និងជិះចូលព្រៃជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូចង្កឹះលេខ ២ ម៉ូឌែលនេះបានដែលមកជាមួយនឹងចង្កៀងមុខដែលនៅខាងក្នុងមានអំពូលតូច LED ៤ គ្រាប់រចនាទ្បើងរូបរាងមូលនៅចំកណ្តាលមុខ, កុងទ័រឌីជីថលសម្រាប់មើលព័ត៌មានពេលបើកបរ,ថាស់កង់ស្ព័រ ជាមួយនឹងសំបកកង់ធំៗ។

សម្រាប់ម៉ូតូចង្កឹះលេខ Honda CL250 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ១៧សេះ និងភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៦ វគ្គ ដែលអាចបង្កើតល្បឿនកំពូល ១០៩ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។

ខណៈដែល Honda CL500 នឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៤៧១ សេសេ ផលិតកម្លាំង ៤៦,៩សេះ និងកម្លាំងរមួល ៤៣ ញ៉ូតុនម៉ែត្រ និងភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៦ វគ្គផងដែរ។ យ៉ាងណាមិញចំពោះម៉ូតូ Honda CL250 និង CL500 មិនទាន់មានព័ត៌មានណាមួយបានបញ្ជាក់អំពីតម្លៃនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម