Honda Indonesia បានធ្វើការបង្ហាញចេញនូវគំរូរថយន្ត N7X (New 7-Seater eXcitement) ដែលជាម៉ូឌែលថ្មីផលិតឡើងដោយ Honda R&D Asia-Pacific។
ជាមួយការបង្ហាញចេញតាមរយ:ប្រព័ន្ធ Online នេះយើងឃើញថា ផ្នែកខាងមុខនៃរថយន្តបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំ រួមជាមួយចង្កៀងមុខ ប្រភេទ LED និងកាងមុខរចនាឡើងជារាងសំបុក្រឃ្មុំផងដែរ។ រីឯចង្កៀងក្រោយ បានរចនាឡើងស្រដៀងទៅនឹងរថយន្ត Honda City ផងដែរ។
សម្រាប់ព័ត៌មានលម្អិតអំពីផ្នែកខាងក្នុង និងកម្លាំងម៉ាស៊ីននៃរថយន្តនេះវិញ គឺពុំទាន់មានការបង្ហាញឡើយ។ រថយន្ត N7X ត្រូវបានអោយដឹងថា វានឹងក្លាយជាគូរប្រកួតប្រជែងនៃរថយន្ត Mitsubishi Xpander, Suzuki CL7 និង Toyota Rush។
រថយន្តនេះ នឹងត្រូវបានដាក់បង្ហាញនៅ Dream Cafe by Honda ក្នុងផ្សារទំនើប Senayan Park Mall ក្នុងទីក្រុង Jakarta រហូតដល់ថ្ងៃទី ៦ ខែមិថុនានេះផងដែរ៕