Honda បញ្ចេញនូវម៉ូតូ Scooter ស៊េរីថ្មី សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការដាក់បង្ហាញនូវម៉ូឌែល NS125LA ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងបែប Classic និងបំពាក់គ្រឿងកាន់តែទំនើប សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

ការឌីហ្សាញនូវម៉ូតូ Scooter នេះទទួលបានរចនាទ្បើងបែប Classic ដែលអោយឈ្មោះថា retro ជាមួយនឹងចង្កៀងមុខរាងមូលប្រភេទ LED, អេក្រង់ឌីជីថល, រន្ធសាក USB ឬទូរស័ព្ទនៅកន្លែងផ្ទុកខាងមុខ, Smart Key និងចំណុះផ្ទុកឥវ៉ាន់ខាងក្រោមកៅអីបានរហូត ២០ លីត្រជាដើម។ ខណៈដែលម៉ូតូ Scooter នេះក៏បានបំពាក់នូវប្រព័ន្ធ CBS មុខ-ក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ថាមពលនៃម៉ូតូនេះបានបំពាក់ម៉ាស៊ីនសាំងចំណុះ ១២៥ សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled។ ដោយទ្បែកចំពោះកម្លាំងសេះ និងរមួល មិនទាន់បានបង្ហាញចេញជាផ្លូវការនៅទ្បើយទេ។

យ៉ាងណាមិញចំពោះម៉ូតូ Honda NS125LA ស៊េរីឆ្នាំ ២០២២ រថយន្តនេះនឹងត្រូវដាក់លក់ជាលើកដំបូងនៅក្នុងប្រទេសចិនក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែបន្ទាប់ពីនោះថាម៉ូតូ Scooter នេះនឹងត្រូវចេញលក់នៅប្រទេសផ្សេងៗទៀត ឬអត់ត្រូវរងចាំជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម