[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Honda Elevate Apex Edition ស៊េរីថ្មីចុងក្រោយ ដែលមានតម្លៃលក់ចាប់ពី ១៥ ៣២៤ ដុល្លារ ដល់ ១៧ ៩៨៩ ដុល្លារ ។
Honda Elevate Apex Edition ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១២១ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយជម្រើសប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខអូតូ ៧វគ្គ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣១២ ម.ម ទទឹង ១ ៧៩០ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ។ សម្រាប់ការចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំមានឡូហ្គោ Honda នៅចំកណ្តាល ជាប់សងខាងទៅនឹងចង្កៀងប្រភេទ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវតិ្ត ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រាងជាអក្សរ L ។
ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្តបtouchscreen បញ្ឈរទំហំ ១០,២៥ អ៉ីញ ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ sunroof អគ្គិសនីជាដើម ។ លើសពីនេះ ក៏បានមកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS និង Honda Sensing Suite ផងដែរ ៕