រថយន្ត Honda HR-V e:HEV ស៊េរីឆ្នាំ២០២១ នឹងចាប់ផ្ដើមបង្ហាញខ្លួនតាមហាងលក់រថយន្តនៅអឺរ៉ុបនាចុងឆ្នាំនេះ ជាមួយតម្លៃលក់ដែលមានចាប់ពីប្រមាណ ៣៦ ៩៥០ដុល្លារឡើងទៅ។
ដើម្បីទាញយកចំណាប់អារម្មណ៍មុនការចេញលក់ Honda បានបង្ហាញចេញរូបភាពថ្មីជាច្រើនសន្លឹកដែលបង្ហាញពីរូបរាងខាងក្រៅ និងរូបរាងខាងក្នុងរបស់រថយន្ត SUV ថ្មីនេះ។
ពាក្យថា e:HEV នេះដែរគឺមានន័យថា Hybrid Electric Vehicle ដែលមានន័យថា HR-V ថ្មីនេះបានចូលរួមជាមួយ CR-V និងរថយន្ត Jazz ក្នុងនាមជាជម្រើសរថយន្ត Hybrid របស់ Honda នៅសហភាពអឺរ៉ុប។ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ប្រភេទ DOHC i-VTEC ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ ដែលសរុបចូលគ្នាផលិតកម្លាំងបាន១២៩សេះ។
ជាលទ្ធផលនៃជំនួយថាមពលអគ្គិសនី អាចឲ្យរថយន្តនេះស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេល ១០,០៦វិនាទី។ រថយន្តនេះដែរមានសមត្ថភាពសន្សំសំចៃប្រេងបានល្អប្រសើរបំផុត ដោយជិះ១០០គីឡូម៉ែត្រ ស៊ីប្រេងប្រមាណ ៥,៤លីត្រ ប៉ុណ្ណោះ៕