
ទីបំផុត! ក្រុមហ៊ុន Huawei បានប្រកាសបើកដំណើរការនូវស្ថានីយ៍សាកថ្ម 100MW ដំបូងបំផុតនៅលើពិភពលោករបស់ខ្លួនហើយ ដោយក្នុងនោះ ស្ថានីយ៍សាកថ្មថ្មីនេះ គឺមានឈ្មោះថា Huawei Megawatt Supercharging និងមានទីតាំងស្ថិតនៅក្នុងទីក្រុង Sichuan ប្រទេសចិន។
បើនិយាយពីសមត្ថភាពវិញ គឺមានកម្លាំងសរុបដល់ទៅ 100MW ឯណ្ណោះ ប៉ុន្តែនៅក្នុងដំណាក់កាលទី១ នេះ ក្រុមហ៊ុនគឺបានដាក់ឲ្យដំណើរការតែ 50MW ប៉ុណ្ណោះ ពោលគឺអាចផ្គត់ផ្គង់ការសាកថ្មរបស់រថយន្តដឹកទំនិញខ្នាតធំប្រភេទអគ្គិសនីបានប្រហែល ៧០០ គ្រឿង ឯណ្ណោះ នៅក្នុងមួយថ្ងៃ។
សម្រាប់ការរចនារបស់ស្ថានីយ៍នេះ គឺមានការរចនាចែកចេញជា ៣ផ្នែកធំៗ ពោលគឺក្បាលសាកចំនួន ១៨គ្រឿង មាន កម្លាំង 1.44MW, ក្បាលសាកចំនួន ១០៨ គ្រឿង មានកម្លាំង 600kW និង ៧២ គ្រឿង មានកម្លាំង 720kW ។ ក្នុងនោះ ក្រុមហ៊ុនផ្ទាល់បានបញ្ជាក់ថា នៅពេលប្រើក្បាលសាកទាំងនេះ រថយន្តដែលមានថ្ម 400kWh គឺអាចសាកបាន 80% ក្នុងរយៈពេលត្រឹមតែ ១៥ នាទី ប៉ុណ្ណោះ៕