Huawei បញ្ជេញ Aito M8 ប្រភេទ EREV ជិះបាន ២៤០ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ សុីប្រេង ០,៥លីត្រ ក្នុង ១០០គីឡូម៉ែត្រ

[ទីផ្សារបរទេស] Chinese MIIT បានធ្វើការដាក់បង្ហាញចេញនូវរូបភាពរបស់់រថយន្ត Aito M8 ប្រភេទ EREV  នៅទីផ្សារប្រទេសចិន ផ្តល់ជូនជម្រើសចម្ងាយបើកបរចំនួន៣ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

Aito M8 ប្រភេទ EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៥៨សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២២១ និង ៣០៤ សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៦ និង ៥២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦១, ២៣៥ និង ២៤០ គីឡូម៉ែត្រ ដោយថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ០,៥ និង ០,៨ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ និងមាន top speed ២០០គ.ម/ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ១៩០ ម.ម ទទឹង ១ ៩៩៩ ម.ម កម្ពស់ ១ ៧៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១០៥ ម.ម និងបានភ្ជាប់មកជាមួយខ្លួនឌីស្សាញបែបស្ព័រស្រដៀងគ្នាទៅនឹងត្រកូល Aito ទាំងអស់ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ(ប្រភេទ xPixel )-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង រ៉ាដាលើដំបូល ទ្វារដៃប្រភេទ semi-hidden door handles ព្រមទាំងថាសកង់ស្ព័រទំហំធំជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការរចនាប្រព័ន្ធកាប៊ីនឆ្លាតវៃ Huawei Harmony Smart Cockpit ដោយរួមបញ្ជូលនូវអេក្រង់ចំនួន៣ ស្រដៀងទៅនឹង Aito M9 អាចអង្គុយបាន ៥ ឬ ៦ នាក់ រួមទាំងអ្នកបើកបរផងដែរ។ លើសពីនេះ ក៏ភ្ជាប់មកជាមួយប្រព័ន្ធបើកបរកម្រិតខ្ពស់ ADS 3.0 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម