Huawei​ នឹងប្រកាសចេញ Aito M8 ជម្រើសប្រើ EV នៅខែសីហាខាងមុខនេះ!

ទីបំផុត! បន្ទាប់ពីទន្ទឹងរង់ចាំអស់ជាយូរ​ ពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Aito M8 សេរ៊ីថ្មី ជម្រើសប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ ឬ EV របស់ខ្លួននៅក្នុងទីផ្សារប្រទេសចិនក្នុងខែសីហាខាងមុខនេះហើយ។

ក្នុងនោះ សម្រាប់ការរចនារបស់រថយន្ត M8 BEV ថ្មីនេះ នឹងរក្សានូវការរចនាដូចគ្នានឹងជម្រើស EREV ដែរ ប៉ុន្តែមានភាពខុសគ្នាបន្តិចបន្តួចត្រង់ប៉ាណា និងទំហំជាដើម ប៉ុន្តែអ្វីដែលពិសេសនោះគឺនឹងទទួលបាននូវប្រព័ន្ធបើកបរស្វ័យដោយប្រវត្តិ ADS 4 រួមជាមួយថ្មទំហំធំដល់ ១០០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយដល់ទៅ ៧០៥គីឡូម៉ែត្រ ឯណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា ក្រៅពីជម្រើសអគ្គិសនីថ្មីនេះ រថយន្ត Aito M8 នេះ ក៏ទទួលបាននូវជម្រើស​ EREV ផងដែរ ដែលក្នុងនោះជម្រើសអគ្គិសនីលាយសាំងនេះគឺអាចបើកបរបានចម្ងាយសរុប ១ ៥០០គីឡូម៉ែត្រ និងបានប្រកាសចេញកាលពីដើមឆ្នាំ២០២៥ នេះ ខណៈព័ត៌មានលម្អិតផ្សេងៗទៀតអំពីរថយន្ត Aito M8 ជម្រើសប្រើថាមពលអគ្គិសនីនេះ ក៏ដូចជាតម្លៃគឺមិនទាន់ប្រកាសបង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម