Huawei Aito M8 ប្រើអគ្គិសនីសុទ្ធបើកទទួលការបញ្ជាទិញមុនក្នុងតម្លៃ៥មុឺនដុល្លារ

រថយន្ត SUV Huawei Aito M8 ប្រើអគ្គិសនីសុទ្ធចាប់ផ្តើមបើកទទួលការបញ្ជាទិញមុនក្នុងតម្លៃ ៥២ ០០០ ដុល្លារ និងបានបំពាក់ជាមួយប្រព័ន្ធបើកបរអគ្គិសនីថ្មីរបស់ Huawei ហើយគ្រោង​នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ខែ​សីហាខាងមុខនេះ។ រថយន្ដនេះ នៅ​តែ​រក្សា​ការ​រចនា “Kunpeng” របស់ត្រកូល Aito ប៉ុន្តែ​មាន​ភាព​ខុស​គ្នា​នៅប៉ាណានៅខាងមុខផ្នែកខាងក្រោម ខុសពី​ពី​ម៉ូឌែលប្រើអគ្គិសនីលាយសាំង (EREV)។ 

សម្រាប់ចង្កៀង​មុខ​នៅតែបំពាក់ជាមួយភ្លើង LED ២គ្រាប់ រួម​បញ្ចូល​ជារន្ធខ្យល់នៅផ្នែកចំហៀង។ នៅលើដំបូលផ្នែកខាងមុខ រថយន្ដអគ្គិសនីនេះបន្ដបំពាក់មកជាមួយឧបករណ៍​ចាប់​សញ្ញា LiDAR ១៩២ ខ្សែ​ សម្រាប់ម៉ូឌែលនេះ ​វា​ក៏​មាន​កន្លែង​ដាក់​ឥវ៉ាន់​ខាង​មុខ​ផង​ដែរ។ ចូលមកដល់ផ្នែកចំហៀង រថយន្ត Aito M8 EV នេះត្រូវបានបំពាក់ដោយកង់ថ្មីទំហំ ២១ អ៊ីញនិងបន្ថែមមកជាមួយជម្រើសថាស multi-spoke ផងដែរ។ 

ការរចនាផ្នែកខាងក្រោយរបស់រថយន្តនេះ បានបំពាក់ស្ដុបក្រោយ ដំណើរការដោយប្រព័ន្ធភ្លើងឆ្លាតវៃ ISD ថ្មី ឌីស្សាញជារបារក្រូមីញ៉ូម លាតសន្ធឹងអូសកាត់ពេញទទឹងផ្នែកខាងក្រោយ។ រថយន្ត M8 EV ត្រូវបានបន្ថែមដោយជម្រើសពណ៌ខាងក្រៅថ្មីគឺ Night Violet និងជម្រើសផ្ទៃក្នុងពណ៌ Truffle Brown។

ចំពោះទំហំរូបរាងផ្នែកខាងក្រៅ Aito M8 នៅតែរក្សាទំហំដូចគ្នាទៅនឹងម៉ូឌែលប្រើអគ្គិសនីលាយសាំង EREV ដោយមានប្រវែងតួខ្លួនសរុប ៥ ១៩០ ម.ម, ទទឹង ១ ៩៩៩ ម.ម, កម្ពស់ ១ ៧៩៥ ម.ម និងប្រវែងគម្លាតកង់មុខក្រោ ៣ ១០៥ ម.ម។ រថយន្ដក៏ផ្ដល់មកជាមួយជម្រើស ៥ កៅអី និង ៦ កៅអី។ រថយន្ដនឹងក្លាយជារថយន្ដដំបូងគេមួយដែលបំពាក់នូវប្រព័ន្ធបើកបរឆ្លាតវៃ Huawei Qiankun Intelligent Driving ADS 4 ដែលផ្តល់នូវមុខងារជំនួយការបើកបរឆ្លាតវៃ និងជំនួយការចតរថយន្តឆ្លាតវៃ។

អ្វីកាន់តែពិសេសរថយន្ដនេះនឹងក្លាយជារថយន្ដដំបូង ប្រើប្រាស់់ប្រព័ន្ធបើកបរអគ្គិសនី Huawei 7-in-1 high-voltage ជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ថាមពលបម្រុង dual-path redundant។ ប្រព័ន្ធនេះនឹងមានជម្រើស ប្រើប្រាស់ម៉ូទ័រចំនួននិងម៉ូទ័រអគ្គិសនីចំនួន២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូឌែលប្រើម៉ូទ័រអគ្គិសនី១: អាចកម្លាំងអតិបរមា ២២៧ គីឡូវ៉ាត់ (៣០៤ សេះ)។
  • ម៉ូឌែលប្រើម៉ូទ័រអគ្គិសនី២: ម៉ូទ័រខាងមុខអាចផលិតកម្លាំងបាន ១៦០ គីឡូវ៉ាត់ (២១៥ សេះ) និងម៉ូទ័រខាងក្រោយអាចផលិតកម្លាំងបាន ២២៧ គីឡូវ៉ាត់ (៣០៤ សេះ)។

រថយន្តអគ្គិសនី Aito M8 បានបំពាក់ដោយអាគុយ CATL ទំហំ ១០០ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៧០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC គាំទ្របច្ចេកវិទ្យាសាកថ្ម Huawei’s Whale 800V។

ផ្ទាំងផ្សាយពាណិជ្ជកម្ម