
[បរទេស] ក្រុមហ៊ុនបច្ចេកវិទ្យាយក្យរបស់ប្រទេសចិន Huawei បានធ្វើការដាក់លក់ជាផ្លូវការនៅរថយន្ត Aito M9 ស៊េរីថ្មីឆ្នាំ២០២៥ ប្រភេទ SUV ក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៦៦ ៩៧០ ដុល្លារ ដល់ ៧៨ ៨០០ ដុល្លារ ។
Huawei Aito M9 ស៊េរីថ្មីចុងក្រោយ ទទួលបានជម្រើសថាមពលចំនួន ២ ៖
- ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤៨៩ សេះ ផ្គួបជាមួយអាគុយទំហំ ៥២ គីឡូវ៉ាត់ម៉ោង ដោយប្រើអគ្គិសនី និងសាំងរួមគ្នា អាចបើកបរបានចម្ងាយ ១៤៧៤ គីឡូម៉ែត្រ សម្រាប់ម៉ូដែល EREV
- ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥២៣ សេះ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង សម្រាប់ម៉ូដែល EV ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ នៅតែបន្តការរចនារូបរាងរបស់ Aito M9 មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ និងប្រព័ន្ធចាប់សញ្ញា LiDARS ចំនួន ៤ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញនិងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាអេក្រង់ទំហំ ១៦អ៉ីញ សម្រាប់អ្នកដំណើរខាងមុខផងដែរ ៕