Huawei Shangjie H5 តម្លៃជាង២មុឺនដុល្លារ មានទាំងជម្រើសប្រើអគ្គិសនីនិងអគ្គិសនីលាយសាំង

រថយន្ត SUV ប្រភេទ EREV crossover ម៉ូឌែល Shangjie H5 របស់ក្រុមហ៊ុន Huawei និង SAIC  បានបង្ហាញខ្លួននៅក្នុងប្រទេសចិន ផ្ដល់មកជូនជាម្រើសប្រើប្រាស់អគ្គិសនីសុទ្ធនិងអគ្គិសនីលាយសាំង។ រថយន្ត នេះនឹងដាក់លក់នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក​នៅ​ខែកញ្ញា ឆ្នាំ ២០២៥ ជាមួយនឹង​តម្លៃ​ក្រោម 200,000 យន់ (ប្រហែល 27,950 ដុល្លារ​អាមេរិក)។ 

Huawei’s Shangjie H5 EREV crossover revealed over 230 km of EV range in ChinaShangjie គឺជាម៉ាកយីហោទីប្រាំរបស់ក្រុមហ៊ុន Huawei។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ មានបណ្តាញលក់រថយន្តផ្ទាល់ខ្លួនហៅថា HIMA (Harmony Intelligent Mobility Alliance) នៅក្នុងប្រទេសចិន ដោយសហការជាមួយក្រុមហ៊ុនផលិតរថយន្តរដ្ឋផ្សេងៗជាច្រើន។ បច្ចុប្បន្ន HIMA លក់ម៉ូឌែលក្រោមម៉ាកយីហោនេះចំនួនបួនគឺ Aito, Luxeed, Stelato, និង Maextro។

Huawei Shangjie H5 ជាប្រភេទរថយន្ដ SUV កៅអីប្រាំផលិតឡើងដោយុកំណត់គោលដៅសម្រាប់អ្នកទិញយុវវ័យ។ វាមានការរចនាផ្នែកខាងមុខស្អាត និងចង្កៀងមុខស្តើង បំពាក់នូវ LiDAR នៅលើដំបូល, ដៃទ្វារបែបបុរាណ, និងស្ដុបខាងក្រោយរចនាអូសកាត់ជាបន្ទាប់ពេញទទឹងផ្នែកខាងក្រោយ។ ចំពោះរូបរាងផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប 4,780mm ទទឹង 1,910mm  កម្ពស់  1,657mm  និងប្រវែងគម្លាតកង់មុខក្រោ 2,840mm។

Huawei's Shangjie H5 EREV revealed over 230 km of EV range in Chinaរថយន្ត Shangjie H5 ផ្តល់ជម្រើសប្រើអគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (EREV)៖

ម៉ូឌែលប្រើអគ្គិសនីសុទ្ធមាន២ប្រភេទ

  • ម៉ូឌែលទី១ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនអាចផលិត 150 kW (201 hp) បំពាក់មកជាមួយអាគុយ LFP របស់ក្រុមហ៊ុន  CATL។
  • ម៉ូឌែលទី២ ដំណើរដោយម៉ូទ័រអគ្គិសនីចំនួនមួយអាចផលិតកម្លាំងបាន 180 kW (241 hp) បំពាក់មកជាមួយអាគុយ ternary NMC របស់ក្រុមហ៊ុន CATL។ ចំពោះរយៈចម្ងាយរបស់រថយន្ដប្រើអគ្គិសនីសុទ្ធ ក្រុមហ៊ុនមិទាន់បញ្ចេញជាផ្លូវការទេ

ម៉ូឌែលប្រើអគ្គិសនីលាយសាំង

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនី: ម៉ូដែល EREV នៃ Shangjie H5 មាន ម៉ូទ័រអគ្គិសនី 150 kW ដូចទៅនឹងម៉ូដែល BEV ដែរ។
  • រថយន្ដអគ្គិសនីលាយសាំងនេះ ដំណើរដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនី មានកម្លាំង 150 kW (201 hp) បំពាក់ជាមួយគុយ LFP ទំហំ 32.6 kWh ផ្តល់ជូនរយៈចម្ងាយបើកបរដោយអគ្គិសនីសុទ្ធបានរហូតដល់ 230 គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC  តែប្រើអគ្គិសនីលាយសាំងអាចបើកបានចម្ងាយជាង 1,300 គីឡូម៉ែត្រ។
ផ្ទាំងផ្សាយពាណិជ្ជកម្ម