Huawei បង្ហាញស្ថានីយ៍សាកថ្ម 100MW ដំបូងរបស់ខ្លួន អាចប្រើសាករថយន្តបានដល់ ៧០០គ្រឿង ឯណ្ណោះ នៅក្នុងមួយថ្ងៃ

ទីបំផុត! ក្រុមហ៊ុន Huawei បានប្រកាសបើកដំណើរការនូវស្ថានីយ៍សាកថ្ម 100MW ដំបូងបំផុតនៅលើពិភពលោករបស់ខ្លួនហើយ ដោយក្នុងនោះ ស្ថានីយ៍សាកថ្មថ្មីនេះ គឺមានឈ្មោះថា Huawei Megawatt Supercharging និងមានទីតាំងស្ថិតនៅក្នុងទីក្រុង Sichuan ប្រទេសចិន។

បើនិយាយពីសមត្ថភាពវិញ គឺមានកម្លាំងសរុបដល់ទៅ 100MW ឯណ្ណោះ ប៉ុន្តែនៅក្នុងដំណាក់កាលទី១ នេះ ក្រុមហ៊ុនគឺបានដាក់ឲ្យដំណើរការតែ 50MW ប៉ុណ្ណោះ ពោលគឺអាចផ្គត់ផ្គង់ការសាកថ្មរបស់រថយន្តដឹកទំនិញខ្នាតធំប្រភេទអគ្គិសនីបានប្រហែល ៧០០ គ្រឿង ឯណ្ណោះ នៅក្នុងមួយថ្ងៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនារបស់ស្ថានីយ៍នេះ គឺមានការរចនាចែកចេញជា ៣ផ្នែកធំៗ ពោលគឺក្បាលសាកចំនួន ១៨គ្រឿង មាន កម្លាំង 1.44MW, ក្បាលសាកចំនួន ១០៨ គ្រឿង មានកម្លាំង 600kW និង ៧២ គ្រឿង មានកម្លាំង 720kW ។ ក្នុងនោះ ក្រុមហ៊ុនផ្ទាល់បានបញ្ជាក់ថា នៅពេលប្រើក្បាលសាកទាំងនេះ រថយន្តដែលមានថ្ម 400kWh គឺអាចសាកបាន 80% ក្នុងរយៈពេលត្រឹមតែ ១៥ នាទី ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម