ថ្មីៗនេះក្រុមហ៊ុនជំនាញកែច្នៃរថយន្ត Mil-Spec Automative បានប្រកាសចេញរថយន្ត Hummer H1 ដែលមានកែរូបរាងជាពិសេស ដែលគេបានឲ្យឈ្មោះវាថា Launch Edition។
រូបរាងរបស់រថយន្ត Hummer ដ៏ពិសេសនេះ គឺមានលក្ខណៈគ្នាពីរូបរាងរថយន្ត Hummer ធម្មតា ទាំងស្រុងតែម្ដង តាមរយៈការលេងគ្រឿងតុបតែងប្លែកៗ។ លើសពីនេះរថយន្ត Hummer H1 Launch Edition នឹងមានផលិតត្រឹម ១២ គ្រឿង ហើយរថយន្តមួយគ្រឿងៗនឹងមានពណ៌ខុសគ្នាទាំងអស់។
រថយន្តពិសេសនេះប្រើប្រាស់ម៉ាស៊ីន Duramax ៨ ស៊ីឡាំង ចំណុះ ៦,៦ លីត្រ ដែលផលិតកម្លាំងបាន ៥០០ សេះ។ វាមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ ហើយរថយន្តមួយៗមានតម្លៃរហូតដល់ ២១៨ ៤៩៩ ដុល្លារ៕