ផ្លូវការ! Honda CR-V ស៊េរីថ្មីចុងក្រោយ តម្លៃលក់ចាប់ពីខ្ទង់ ៤ ម៉ឺនដុល្លារឡើងនៅថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសថៃបានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ ជំនាន់ទី ៦ មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៤១ ៦១២ ដុល្លារ ដល់ ៥០ ៧០៣ ដុល្លារ។

ការរចនាផ្នែកខាងក្រៅនៃរថយន្ត Honda CR-V ជំនាន់ថ្មីនេះ បានឌីស្សាញកាន់តែស្រស់សង្ហា និងស្ព័រ ដោយបានបំពាក់ជាមួយប៉ាណាមុខ​រចនា​ថ្មី​ពណ៌​ខ្មៅ, សំណុំចង្កៀង​មុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ, កាង spoiler ផ្នែកខាងក្រោយ ចង្កៀងក្រោយ LED និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង បានបំពាក់កៅអីស្បែក កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រព័ន្ធបញ្ជាដោយសំឡេង, កន្លែងសាកថ្មឥតខ្សែរ, រន្ធសាក USB ៤ ទីតាំង, អេក្រង់បង្ហាញលើកញ្ចក់, ដំបូលកញ្ចក់បែប panoramic sunroof និងឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនួន ១២ ចំនុចជាដើម។ លើសពីនេះ គ្រប់ម៉ូដែលទាំងអស់នឹងភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing safety technology ផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Honda CR-V ស៊េរីថ្មីត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក ដែលមានម៉ាស៊ីន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ  ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ។
  • ម៉ាស៊ីនកូនកាត់ Hybrid  ដែលដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយរបៀបបើកបរ Normal, Eco និង Sport ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម