Hyundai និង Kia នៅតែបន្តការនាំចូល និងផលិតរថយន្តនៅរុស្ស៊ី ទោះបីជាក្រុមហ៊ុនជាច្រើនបានផ្អាកក៏ដោយ

[បរទេស] បន្ទាប់ពីប្រទេសរុស្ស៊ីបានចូលលុកលុយ និងវាយប្រហារទៅលើប្រទេសអ៊ុយក្រែនអស់រយៈពេលជាង ២ សប្តាហ៍ ក្នុងនោះដែលមានក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបានផ្អាកការនាំចូល និងការផលិតយានយន្តក្នុងប្រទេសរុស្ស៊ី ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់កូរ៉េខាងត្បូង Hyundai និង Kia បានប្រកាសថាខ្លួននឹងមិនធ្វើតាមដូចក្រុមហ៊ុនផលិតរថយន្តទាំងអស់នោះទេ។

គួរឱ្យដឹងថាការលក់នៅរថយន្តនៃក្រុមហ៊ុនទាំង២ ក្នុងប្រទេសរុស្ស៊ីគឺមានចំនួន ៨% ដោយទ្បែកក្រុមហ៊ុនទាំងពីរនេះបានលក់រថយន្តបានច្រើនជាង ៣៧៣,០០០ គ្រឿងកាលពីឆ្នាំមុន ដែលស្មើនឹង ២២,៥ % នៃចំណែកទីផ្សាររថយន្តសរុបរបស់រុស្ស៊ី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Hyundai និង Kia បានបញ្ជាក់ថាការផ្អាកការផលិតនៅរោងចក្រនៅ St.Petersburg ប្រទេសរុស្ស៊ី ដែលបានផលិតរថយន្ត Kia Sportage ក៏ដូចជា Hyundai Palisade និង Tucson នោះដោយសារមានការរំខានពីការផ្គត់ផ្គង់ និងខ្វះខាតនៃ បន្ទះឈីប ហើយក៏សម្រេចចិត្តផ្អាកការនាំចូល និងផលិតរថយន្ត ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះបានបន្តទៀតថា រោងចក្រនឹងដំណើរការឡើងវិញនៅសប្តាហ៍ក្រោយ។

ខណៈដែលបច្ចុប្បន្ននេះរោងចក្រនេះផលិតរថយន្តជាង ២៣ ម៉ឺនគ្រឿងសម្រាប់ទាំងទីផ្សាររុស្ស៊ី និងទីផ្សារពិភពលោក រួមទាំងទីផ្សារអឺរ៉ុប និងអាមេរិកខាងជើងមួយចំនួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម