Hyundai នឹងបញ្ចេញឡាន EV ដំបូងរបស់ខ្លួននៅទីផ្សារចិន នៅចុងឆ្នាំនេះហើយ!

ដើម្បីជាយុទ្ធសាស្ត្រថ្មីសម្រាប់ប្រកួតប្រជែងនៅក្នុងវិស័យរថយន្តអគ្គិសនីនៅប្រទេសចិន ពេលនេះ ក្រុមហ៊ុន Beijing Hyundai បានប្រកាសគ្រោងចេញជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន Hyundai EO នៅក្នុងទីផ្សារប្រទេសចិន នៅក្នុងខែកញ្ញា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។

ក្នុងនោះ សម្រាប់រថយន្ត Hyundai EO នេះ គឺអាចនឹងមានតម្លៃលក់ខ្ទង់ ១៥០ ០០០យន់ ឬ ២មុឺនដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកម៉ាសុីនវិញ គឺមានទាំងជម្រើសប្រើម៉ូទ័រអគ្គិសនីចំនួន ១ និង ២ ហើយអាចបើកបានចម្ងាយឆ្ងាយដល់ទៅ ៧០០គីឡូម៉ែត្រ ឯណ្ណោះ នៅពេលសាកថ្មពេញម្តង ខណៈព័ត៌មានលម្អិតផ្សេងៗទៀតមិនទាន់បង្ហាញចេញនៅឡើយទេ។

គួរបញ្ជាក់ថា ក្រៅពីរថយន្តនេះ ក្រុមហ៊ុន Hyundai ផ្ទាល់ ក៏គ្រោងនឹងបញ្ចេញនូវម៉ូដែលរថយន្តអគ្គិសនីសុទ្ធថ្មីៗចំនួន ៥ ម៉ូដែលផ្សេងទៀត ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ជាមួយតម្លៃលក់ចន្លោះពី ១៤ ០០០ដុល្លារ ដល់ ៤២ ០០០ដុល្លារ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម