Hyundai បានប្រកាសថាខ្លួននឹងពង្រីកត្រកូលរថយន្តប្រើអគ្គិសនីសុទ្ធដល់ទៅ ៦ម៉ូដែល នៅក្នុងប្រទេសឥណ្ឌានៅឆ្នាំ២០២៨ ក៏ដូចជាផ្នែកនៃផែនការវិវត្តន៍នៃរថយន្តអគ្គិសនីនៅក្នុងទីផ្សាររថយន្តដ៏ធំមួយនៅលើពិភពលោក ជាមួយការវីនិយោគទឹកប្រាក់ច្រើនជាង ៥២៧,៤៤៩,២០,០០០ លានដុល្លារ ខណៈដែលបច្ចុប្បន្ននេះមានតែម៉ូដែលមួយប៉ុណ្ណោះគឺ Kona Electric ដែលបានបង្ហាញតាំងពីឆ្នាំ ២០១៩ មកម្លេះ។
Hyundai Motor India (HMI) បានបន្ថែមថា រថយន្តប្រើអគ្គិសនីសុទ្ធដែលនឹងមកដល់នាពេលខាងមុខនឹងមានរូបរាងខុសៗគ្នា ដូច្នេះអតិថិជននឹងមានជម្រើសជាច្រីនដើម្បីជ្រើសរើសប្រភេទ SUV ដែលបានលើកឡើង ហើយរថយន្តប្រើអគ្គិសនីសុទ្ធនេះនឹងផលិតឡើងលើគ្រោងឆ្អឹងរបស់ Electric-Global Modular Platform (E-GMP) ក៏ដូច ICE platform ដែលបានកែប្រែស្របតាមទីផ្សារប្រទេសឥណ្ឌាផងដែរ។
Hyundai Motor Group បានបង្ហាញ E-GMP កាលពីខែឆ្នូឆ្នាំមុន ដែលត្រូវបានប្រើលើរថយន្តដូចជា loniq 5 និង Kia EV6 ជាដើម។ គ្រោងឆ្អឹងនេះមានម៉ូឌុលដែលរចនាដើម្បីកែសម្រួលដល់ប្រភេទតួខ្លួនរថយន្តក្នុងការសមស្របទៅនឹងប្រព័ន្ធបើកបរប៉ុងមួយ ឬប៉ុងពីរ ក៏ដូចជាថាមពលអាគុយចំណុះ ៧៧.៤ គីឡូវ៉ាត់ម៉ោង។
ក្រៅពីការបង្ហាញរថយន្តប្រើអគ្គិសនីសុទ្ធ HMI ក៏បានធ្វើការអភិវឌ្ឍទៅលើគេហរចនាសម្ព័ន្ធសាកថ្ម ដើម្បីលើកកំពស់នៃរថយន្តប្រើអគ្គិសនីសុទ្ធនៅក្នុងប្រទេស ដែលអាចជាដំណោះស្រាយការសាកថ្មដែលអាចឲ្យអតិថិជនសាកថ្មតាមផ្ទះ និងតាមសាធារណៈ រួមទាំងនៅហាងចែកចាយផងដែរ។
ប្រទេសឥណ្ឌាមានបំណងចង់មាន ៣០% នៃការលក់រថយន្តថ្មីរបស់ខ្លួនដែលជាម៉ូដែលអគ្គសនីនៅឆ្នាំ ២០៣០ ក្នុងនោះHyundai បានចូលរួមជាមួយ Tata Motors, Maruti Suzuki និង Mahindra & Mahindra ក្នុងការជំរុញដល់រថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ ៕