Toyota រំពឹងលើរថយន្តអគ្គិសនី និងរថយន្តអ៊ីដ្រូហ្សែន ថានឹងលក់បានតែចំនួន ១៥%ប៉ុណ្ណោះ នៅសហរដ្ឋអាមេរិចនៅត្រឹមឆ្នាំ ២០៣០

ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តជាច្រើនកំពុងប្រញាប់ប្រញាល់ក្នុងការបង្កើតរថយន្តអគ្គិសនីថ្មី ក្រុមហ៊ុន Toyota មានការប្រុងប្រយ័ត្នជាងមុនលើចំនួនលក់របស់ខ្លួននៅឆ្នាំ ២០៣០។ ដោយក្រុមហ៊ុនបានរំពឹងលើរថយន្តអគ្គិសនី(EV) និងរថយន្តអ៊ីដ្រូហ្សែន(FCV) ថានឹងលក់បានតែចំនួន ១៥%ប៉ុណ្ណោះនៅសហរដ្ឋអាមេរិចនៅត្រឹមឆ្នាំ ២០៣០ ។

ដោយក្នុងនោះរថយន្តកូនកាត់ប្រភេទ Hybrid និងPHEV ត្រូវបាន Toyota ជឿថានឹងមានចំនួនរហូតដល់ ៥៥ ភាគរយដែលបានមកពីការលក់រថយន្តទាំង ២ ប្រភេទនេះនៅឆ្នាំត្រឹម ២០៣០ លើទីផ្សារអាមេរិក។ ប្រសិនបើការព្យាករទាំងពីរនេះត្រឹមត្រូវ នោះការលក់របស់ Toyota និងLexus ចំនួន ៧០ ភាគរយ នឹងបានមកពីរថយន្តអគ្គីសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះដែរ ក្រុមហ៊ុន Toyota ​រំពឹងថានឹងលក់រថយន្តអគ្គិសនីប្រមាណ ៨ លានគ្រឿងនៅត្រឹមឆ្នាំ ២០៣០។ ក្នុងនោះមានតែ ២ លានគ្រឿងប៉ុណ្ណោះដែលត្រូវបានរំពឹងថាជារថយន្តអគ្គីសនីសុទ្ធ(EV) និងរថយន្តអ៊ីដ្រូហ្សែន(FCV)។

គួររំលឹកដែរថា ក្រុមហ៊ុន Toyota និង Lexus បានបង្ហាញគំរូរថយន្តអគ្គិសនីរបស់ខ្លួនរួចមកហើយ ដោយក្នុងនោះមានម៉ូឌែល bZ4X concept និង LF-Z bZ4X concept ដែល bZ4X concept គ្រោងនឹងផលិតនៅឆ្នាំ២០២២ ហើយ LF-Z bZ4X concept​ គ្រោងនឹងផលិតនៅឆ្នាំ ២០២៥។ បន្ថែមពីនេះ  ក្រុមហ៊ុន Toyota ក៏មានគម្រោងបង្កើតរថយន្តអគ្គិសនីអោយបាន ៧០ប្រភេទ សម្រាប់ដាក់លក់នៅលើទីផ្សារពិភពលោក ត្រឹមឆ្នាំ២០២៥ ដោយនៅក្នុងនោះមានរថយន្តប្រភេទដឹកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម