Hyundai i30 N Drive-N Limited Edition ទើបចេញថ្មី ប្រើយ៉ាន់ពណ៌ទង់ដែង ផលិតតែ ៨០០គ្រឿងគត់

ក្រុមហ៊ុន Hyundai ទើបតែបានប្រកាសចេញរថយន្តម៉ូដែលពិសេសថ្មី ហៅថា Hyundai i30 N Drive-N Limited Edition ដែលនឹងផលិតមានចំនួនកំណត់ ត្រឹមតែ ៨០០គ្រឿងប៉ុណ្ណោះ។

រថយន្តថ្មីនេះ ទទួលបានការអាប់ដេតរូបរាងខាងក្រៅយ៉ាងពិសេស ជាពិសេសគឺការបំពាក់យ៉ាន់កង់ពណ៌ទង់ដែង ប៉ុន្តែមិនមានការអាប់ដេតលើផ្នែកកម្លាំង ឬ សាក់ស៊ី អ្វីឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

i30 N Drive-N Limited Edition ជារថយន្តប្រភេទ hatchback ទ្វារ៥ ដែលផ្តល់ជម្រើសពណ៌ចំនួន ២ គឺ ខ្មៅ Phantom Black និង ស Serenity White Pearl ហើយរំលេចជាមួយយ៉ាន់កង់ពណ៌ទង់ដែង dark bronze matte finish ទំហំ ១៩អ៊ីញ ជាប្រភេទ forged alloy។

ក្រៅពីនោះ វាក៏មានហាយឡាយតែម Drive-N ពណ៌ក្រហមលាយទង់ដែង នៅផ្នែកខាងក្រោមនៃតួរថយន្ត ព្រមទាំងលេខ GPS coordinates នៃទីលាន Nürburgring-Nordschleife ដែលជាកន្លែងរថយន្ត Hyundai N ត្រូវបានអភិវឌ្ឍទៀតផង។

ក្រឡេកទៅមើលកាប៊ីនខាងក្នុងវិញ វាក៏មានប្រើកាំម្ញី រំលេចដោយថ្នេរដេរពណ៌ក្រហមលើដៃចង្កូត, ចង្កឹះលេខ, កន្លែងដាក់ដៃ និង ហ្វ្រាំងដៃ, ខ្សែក្រវ៉ាត់ពណ៌ក្រហម, ប៊ូតុង N ពណ៌ក្រហម, កម្រាលជើងពិសេស និង កៅអី N Light Seats ផងដែរ។ អ្វីដែលជា Option ស្តង់ដាររួចមាន ដំបូលកញ្ចក់, អេក្រង់កម្សាន្ត touchscreen ទំហំ ១០,២៥អ៊ីញ, ដែកទប់លំនឹងនៅខាងក្រោយ rear stiffness bar ព្រមទាំងប្រព័ន្ធ Hyundai Smart Sense suite of ADAS ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Hyundai i30 N Drive-N Limited Edition ថ្មីនេះនៅតែប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ប្រភេទ T-Gdi ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៦សេះ និងកម្លាំងរមួល ៣៩២ញ៉ូតុនម៉ែត្រ ប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខដៃ ៦វគ្គ ឬ លេខអូតូ ៨វគ្គ។ បន្ថែមពីនេះ វាក៏មានមុខងារ N Power Shift, N Grin Shift និង N Track Sense Shift ដើម្បីជួយឲ្យដំណើរការរបស់វា កាន់តែប្រសើរទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម