Hyundai Ioniq 6 N ជារថយន្ដអគ្គិសនី ផលិតមកផ្ដោតលើអ្នកបើកបរចូលចិត្តប្រើម៉ាសុីចំហេះខាងក្នុង

ក្រុមហ៊ុន Hyundai បានបង្ហាញជាផ្លូវការនូវរថយន្ត Hyundai Ioniq 6 N Super Sedan ស៊េរីឆ្នាំ 2026 ជាប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ (EV) មានកម្លាំងខ្លាំង ប៉ុន្តែពួកគេក៏បានគិតគូរដល់អ្នកនិយមប្រើប្រាស់ម៉ាសុីនចំហេះខាងក្នុងដែរ។


កន្លងមកបើនិយាយពីរថយន្ដអគ្គិសនី ច្បាស់ណាស់គឺគេតែងតែនិយាយដល់ផាកសុខភាពក្នុងការបើកបរ ដូចជាការបើកបរគ្មានសម្លេងរំខាន ការបើកបរដោយផាសខុភពា គ្មានការរំខានដោយការបញ្ចូលលេខជាដើម។ ប៉ុន្តែងាកមកមើលរថយន្ដ
Hyundai Ioniq 6 N ជារថយន្ដអគ្គិសនីពិតមែន ប៉ុន្តែត្រូវបានរចនាឡើង ដើម្បីផ្តល់នូវបទពិសោធន៍បើកបរកាន់ពិសេសមួយជំនាញបត់បែនបានល្អ នៅលើផ្លូវប្រណាំង ហើយគិតគូរដល់អារម្មណ៍អ្នកបើបបរចូលចិត្តប្រើម៉ាសុីនចំហេះខាងក្នុង។

Hyundai Motor IONIQ 6 N Debuts at Goodwood Festival of Speed, Setting New Benchmark for High-Performance Evs
ដើម្បីបំពេញតាមអារម្មណ៍អ្នកចូលចិត្តប្រើម៉ាសុីនចំហេះខាងក្នុង Hyundai Ioniq 6 N ត្រូវបានបំពាក់ដោយមុខងារឌីជីថលជាច្រើន ដើម្បីបង្កើនបទពិសោធន៍នៃការបើកបរដូចជា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • មុខងារ N e-Shift មានតួនាទីបង្កើតសំឡេង និងអារម្មណ៍នៃការប្ដូរលេខ ដូចជាម៉ាស៊ីនរថយន្តប្រើប្រេងឥន្ធនៈ។ 
  • មុខងារ N Active Sound+ ដើតួនាទីជាប្រព័ន្ធនេះផ្តល់នូវសំឡេងម៉ាស៊ីនក្លែងក្លាយជាច្រើនជម្រើស ដើម្បីបង្កើនបទពិសោធន៍នៃការបើកបរ EV កាន់តែរំភើប នេះជាអ្វីអ្នកបើកបរចង់បាន។
  • មុខងារ N Drift Optimizer មុខងារនេះអនុញ្ញាតឲ្យ អ្នកបើកបរគ្រប់គ្រងលក្ខណៈនៃការបើកបរបែប drift ដោយផ្តល់ជាមួយការចាប់មុំ (angle) និងការបង្វិលកង់ (wheel spin)។
  • មុខងារ N Track Manager អនុញ្ញាតឲ្យអ្នកប្រើប្រាស់វិភាគ និងតាមដានសមត្ថភាពបើកបរនៅលើទីលានប្រណាំង។

រថយន្ត Ioniq 6 N ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន (dual-motor)  AWD អាចផលិតកម្លាំងសរុប 601 សេះពេលបើកបរធម្មតា។ ប៉ុន្តែនៅពេលប្រើប្រាស់មុខងារ “N Grin Boost” រយៈពេល 10វិនាទី កម្លាំងនឹងកើនឡើងដល់ 641 សេះ មុខងារប្រើសម្រាប់អ្នកចូលចិត្ដការ Performnace និងបើកបរបែបប្រណាំង។  បន្ថែមពីជាមួយនឹងមុខងារ N Launch Control រថយន្ត Ioniq 6 N អាចធ្វើឲ្យរថយន្ដនេះជាន់ស្ទុះពីកុងទ័រ 0 ទៅ 100 គីឡូម៉ែត្រ/ម៉ោងប្រើពេលត្រឹមតែ 3.2 វិនាទី ប៉ុណ្ណោះរថយន្ដនេះអាចបើកបរល្បឿនអតិបរមាបានប្រមាណ 256 គីឡូម៉ែត្រ/ម៉ោង)។ ថយន្ត Ioniq 6 N បានបំពាក់ដោយអាគុយទំហំ 84 kWh សាកមួយពេញអាចបើកបរបានចម្ងាយ 469 គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ WLTP។

Ioniq 6 N ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed នៅចក្រភពអង់គ្លេស ហើយត្រូវបានគេរំពឹងថានឹងដាក់លក់នៅឆ្នាំ 2026។ ទោះបីជាតម្លៃផ្លូវការមិនទាន់ត្រូវបានប្រកាសក៏ដោយ វាត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃជិត ឬខ្ពស់ជាងបន្តិចពីតម្លៃរបស់ Ioniq 5 N (ប្រហែល 65,000 ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម