[ទីផ្សារបរទេស] ក្រុមហ៊ុន Hyundai Motor Group បានលក់រថយន្តប្រើអគ្គិសនីសុទ្ធបានច្រើនជាង ១០០ ០០០ គ្រឿង ដែលបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform របស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលត្រូវបានដាក់បញ្ចេញនៅក្នុងប្រទេសកំណើតក្នុងឆ្នាំ ២០២១។
សម្រាប់ម៉ូដែលដែលប្រើប្រាស់នៅគ្រោងឆ្អឹង E-GMP platform ដំបូងបង្អស់របស់ក្រុមហ៊ុន Hyundai នៅសហរដ្ឋអាមេរិកគឺរថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 5 ជំនាន់ថ្មី ត្រូវបានបន្តដោយ Ioniq 6, Kia EV6 និង Genesis GV60 ។ ដោយក្នុងនោះ Ioniq លក់បានចំនួន ៥១ ២៤០ គ្រឿង, Kia EV6 លក់បានចំនួន ៣៦ ៨៣៨ គ្រឿង, Hyundai Ioniq 6 លក់បានចំនួន ៩ ៥៥៧ គ្រឿង និង Genesis GV60s លក់បានចំនួន ៤ ១៦១ គ្រឿង ។
ជាមួយគ្នានេះ យោកតាមកាសែត Korea Times បានរាយការណ៍ថា Hyundai Motor Group បានលក់រថយន្តអគ្គិសនីសុទ្ធបានសរុបចំនួន ៧៧ ៧៧២ គ្រឿង នៅសហរដ្ឋអាមេរិករហូតដល់ខែតុលា ឆ្នាំ២០២៣ រកើនឡើង ៥៣,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្រុមហ៊ុន Hyundai លក់បាន ៥១ ៥៦៤ គ្រឿង ខណៈដែល Kia លក់បាន ២៦ ២០៨ គ្រឿង ៕