Hyundai Santa Fe បន្ថែមម៉ាស៊ីនកូនកាត់ Hybrid តម្លៃចាប់ពីជាង ៤មុឺនដុល្លារ នៅទីផ្សារអូស្រ្តាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅប្រទេសអូស្រ្តាលី​ បានធ្វើរដាក់បន្ថែមនៅរថយន្ត Hyundai Santa Fe ប្រភេទកូនកាត់ Hybrid នៅក្នុងទីផ្សាររបស់ខ្លួន មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស គឺ Elite មានតម្លៃលក់ ៤២ ៤៧៩ ដុល្លារ និងម៉ូដែល Highlander មានតម្លៃលក់ ៤៧ ១៦៥ ដុល្លារ។

រថយន្តនេះគឺស្រដៀងទៅនឹងរថយន្ត Hyundai ជាផ្សេងទៀតដែលមាននៅក្នុងទីផ្សារប្រទេសអូស្ត្រាលី ហើយរថយន្ត Santa Fe Hybrid ទទួលបាននៅការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ suspension ដើម្បីធ្វើឲ្យការបើកបរស្របទៅនឹងស្ថានភាពផ្លូវ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe ប្រភេទ Hybrid ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី ៤៤,២ គីឡូវ៉ាត់ អាចផលិតកម្លាំងសរុបបាន ២២៧ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ដែលជាម៉ាស៊ីនផ្តល់នៅកម្លាំងល្អជាងម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6  និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ ផងដែរ ។ ជាពិសេស រថយន្តនេះ មានកម្រិតស៊ីប្រេង ៦ លីត្រ/១០០ គីឡូម៉ែត្រ ផ្អែកលើស្ថានភាពផ្លូវ ហើយកើនឡើងដល់ ៦,២ លីត្រ/១០០ គីឡូម៉ែត្រ នៅពេលបើកបរក្នុងទីក្រុង។

Hyundai Santa Fe Hybrid ដោយម៉ូដែលទាំងពីរនេះមានភ្ជាប់មកជាមួយឧបករណ៍ស្តង់ដារដូចជា ប្រព័ន្ធ Hyundai Smartsense, ប្រព័ន្ធជំនួយការចូលចតរថយន្តពីចម្ងាយ, ទ្វារក្រោយបើក-បិទតាមរយៈថាមពលអគ្គិសនី, ឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ចំនួន ១០ ចំនុន, ការបញ្ឆេះម៉ាស៊ីនពីចម្ងាយ។ ខណៈ ម៉ូដែល Highlander ត្រូវបានបន្ថែមជាមួយនឹងជម្រើស ៦ កៅអី ដោយជួរទី ២ត្រូវបានរចនាឡើងជាទម្រង់កៅអី Captain Seat៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម