ក្រុមហ៊ុន Hyundai ទើបតែបានប្រកាសចេញរថយន្ត Tucson ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលនឹងមានតម្លៃចាប់ពី ២៤ ៩៥០ដុល្លារ។
រថយន្ត Hyundai Tucson ស៊េរីឆ្នាំ២០២២ នេះ ចែកចេញជាច្រើនម៉ូដែល ដូចជា Tucson SE, SEL, SEL Premium, N Line និង Limited។
គ្រប់ម៉ូដែលខាងលើនេះសុទ្ធតែបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ហើយក៏មានជម្រើសប៉ុងពីរ AWD ផងដែរ។
ដោយឡែក ចំពោះអ្នកចង់បានរថយន្តដែលសន្សំសំចៃខ្លាំង Hyundai ក៏ផ្តល់ជម្រើស Tucson Hybrid ដែលមានតម្លៃចាប់ពី ២៩ ០៥០ដុល្លារ បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង គួបផ្សំជាមួយអាគុយ Hybrid និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២២៧សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរមកស្តង់ដារ៕