Hyundai និង GM ប្រកាសសហការគ្នាដើម្បីអភិវឌ្ឍន៍ផលិតផលថ្មីនៅក្នុងវិស័យរថយន្តនាពេលអនាគត

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Hyundai និង General Motors (GM) បានប្រកាសចុះកិច្ចព្រមព្រៀងថ្មីរបស់ពួកដើម្បីអភិវឌ្ឍន៍ផលិតផលថ្មីនៅក្នុងវិស័យរថយន្តនាពេលអនាគត រួមជាមួយការកែលម្អខ្សែសង្វាក់ផ្គត់ផ្គង់ និងបច្ចេកវិទ្យាថ្មី។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺជាអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមិនជាប់កាតព្វកិច្ច ហើយបានចុះហត្ថលេខាដោយប្រធានប្រតិបត្តិក្រុមហ៊ុន Hyundai Motor Group លោក Euisun Chung និងប្រធាន និង CEO GM លោកស្រី Mary Barra។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់កិច្ចសហប្រតិបត្តិការនេះ គ្រោងនឹងផ្តោតទៅលើការផលិតរថយន្តដឹកអ្នកដំណើរ និងរថយន្តពាណិជ្ជកម្មនាពេលអនាគតរួមមាន រថយន្តអគ្គិសនី រថយន្តអ៊ីដ្រូសែន និងប្រទេសរថយន្តជាច្រើនទៀត។ ហើយក្នុងនោះ ការផលិតនឹងប្រើប្រាស់នូវវត្ថុធាតុដើមដូចជាថ្ម និងដែក ដើម្បីកាត់បន្ថយការចំណាថ្លៃដើម និងតម្លៃរបស់រថយន្ត។

គួរឲដឹងថា ការសហការរវាង Hyundai និង GM ត្រូវបានគេជឿជាក់ថា នឹងជួយកាត់បន្ថយថ្លៃចំណាយលើ R&D និងពេលវេលា ដើម្បីអភិវឌ្ឍន៍ផលិតផលថ្មី និងស្វែងរកការប្រកួតប្រជែងថ្មីជាសកល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម