Hyundai បង្ហាញឡានអគ្គិសនីថ្មីសម្រាប់ទីផ្សារប្រទេសចិន

ក្រុមហ៊ុន Hyundai បាន​បង្ហាញ​ចេញ​រថយន្ត​ម៉ូដែល Mistra ស៊េរី​ថ្មី​ ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Guangzhou Motor Show ដែល​បាន​រៀប​ចំ​ឡើង​ក្នុង​ប្រទេស​ចិន។

រថយន្ត​ Mistra គឺ​ជា​រថយន្ត​ដែល​ឌីហ្សាញ​ឡើង​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ជា​ពិសេស ហើយ​ជា​មួយ​ Mistra ស៊េរី​ថ្មី​នេះ ក្រុមហ៊ុន​បាន​បន្ថែម​​នូវ​ប្រភេទ​អគ្គិសនី​ថ្មី​ដែល​វា​មាន​ប្រើ​ប្រាស់​អាគុយ​ចំណុះ ៥៦,៥គីឡូវ៉ាត់​ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយ​នេះ​ផ្ដល់​ថាមពល​ដល់​ម៉ូទ័រ​អគ្គិសនី​ដែល​អាច​ផលិត​កម្លាំង​បាន ១៨១​សេះ និង​អាច​បើកបរ​បាន​ចម្ងាយ ៥២០​គីឡូម៉ែត្រ ហើយ​វា​អាច​សាក​ថ្ម​ពី ៣០% ដល់ ៨០% ក្នុង​ពេល​ត្រឹម ៤០​នាទី​ប៉ុណ្ណោះ។

រថយន្ត​នេះ​ក៏​មាន​ប្រភេទ​ប្រើ​ប្រាស់​ម៉ាស៊ីន​ធម្មតា ដោយ​មាន​ម៉ាស៊ីន​ចំណុះ ១,៨លីត្រ អាច​ផលិត​កម្លាំង​បាន ១៤១សេះ។ អតិថិជន​ក៏​អាច​ជ្រើស​យក​ម៉ាស៊ីន Turbocharged ចំណុះ ១,៥លីត្រ ដែល​អាច​ផលិត​កម្លាំង​បាន ១៦៨សេះ ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម