Toyota នឹងផលិតឧបករណ៍ជំនួយផ្លូវដង្ហើម និងរបាំងការពារមុខ ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩

ស្របពេលដែលសហរដ្ឋអាមេរិកបានក្លាយជាប្រទេសមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតលើពិភពលោក ក្រុមហ៊ុន Toyota ក៏បានចេញមុខដើម្បីជួយតែម្តង។

Toyota បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយផ្នែកឧបករណ៍ និងសំភារៈមួយចំនួនទៀត ដើម្បីទប់ទល់នឹងជំងឺកូវីដ១៩ នេះ។ ជាដំបូង ក្រុមហ៊ុនរថយន្តជប៉ុននេះ នឹងផលិតរបាំងការពារមុខ ដែលព្រីនចេញពីម៉ាស៊ីន 3D។ សង្វាក់ផលិតកម្មដ៏ធំនឹងត្រូវចាប់ផ្តើមនៅដើមសប្តាហ៍ក្រោយ ហើយនឹងត្រូវផ្គត់ផ្គង់ទៅឲ្យមន្ទីរពេទ្យ នៅក្នុងរដ្ឋ Indiana, Kentucky, Michigan និង Texas។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក ម៉ាស៊ីនជំនួយផ្លូវដង្ហើមក៏កំពុងមានតម្រូវការច្រើនខ្លាំងដែរ ដូច្នេះ Toyota នឹងផលិតវាទាំង២ តែម្តង។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះនិយាយថា ពួកគេត្រៀមខ្លួនរួចស្រេចដើម្បីផលិតរបាំងការពារមុខហើយ ប៉ុន្តែពួកគេកំពុងស្វែងរកដៃគូ ដើម្បីផលិតតម្រង់ សម្រាប់ម៉ាស៊ីនជំនួយផ្លូវដង្ហើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម