Hyundai ប្រកាសចេញលក់ Inster ឆ្នាំ២០២៥ នៅអូស្ត្រាលី តម្លៃខ្ទង់ ២មុឺនដុល្លារ សាកម្តងរត់បានជិត ៤០០គ.ម

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មានរថយន្តប្រចាំប្រទេសអូស្ត្រាលីបាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Hyundai នឹងធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីខ្នាតតូច Hyundai Inster ប្រភេទ Crossover សេរ៊ីឆ្នាំ២០២៥ នៅក្នុងទីផ្សារប្រទេសអូស្ត្រាលីនៅក្នុងដើមឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់រំពឹឹងទុកចាប់ពី ២៦ ០០០ ដុល្លារ ទៅ ២៧ ០០០ ដុល្លារ។

សម្រាប់រថយន្តសេរ៊ីថ្មីនេះ ទទួលបានជម្រើសម៉ាសុីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ប្រភេទ Standard Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង១ FWD អាចផលិតកម្លាំងបានចំនួន ៩៥សេះ និងកម្លាំងររមួល ១៤៧ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង  អាចបើកបរបចម្ងាយ ៣០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
  • ប្រភេទ Long Range Motor ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ១១៤សេះ និងកម្លាំងររមួល ១៤៧ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤៩គីឡូវ៉ាត់ម៉ោង ដែរអាចបើកបរបចម្ងាយ ៣៦០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ក្នុងនោះរថយន្តនេះ គឺគាំទ្រការសាកថ្មល្បឿនលឿន ១២០គីឡូវ៉ាត់ វិញអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ដោយចំណាយពេលប្រមាណ ៣០នាទីប៉ុណ្ណោះ។

សម្រាប់ការរចនាផ្នែកខាងក្រៅវិញ មានការរចនាទាន់សម័យ បំពាក់ជាមួយប៉ាណាមុខបិទជិតមានឡូហ្គូល Hyundai នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៥ ដល់ ១៧អ៊ីញ។

ខណៈផ្នែកខាងក្នុង ទទួលបានអេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្ត touchscreen  ទំហំ ១០,២៥អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ, កៅអីកំដៅខាងមុខ, អំពូល ambient lighting ប្រភេទ LED ៦៤ពណ៌, ប្រព័ន្ធផ្ទេរថាមពល V2L, ប្រព័ន្ធ Regenerative braking, ប្រព័ន្ធសម្លេងចំនួន ៦ចំនុច ដំបូល Roof rails និងប្រព័ន្ធ ADAS ជាច្រើនមុខងារទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម