IM LS6 ស៊េរីថ្មីបើកទទួលការទិញទុកមុននៅចិនជាមួយតម្លៃជាង២មុឺនដុល្លារ

រថយន្ត IM LS6 ថ្មីរបស់ SAIC ដែលប្រើប្រាស់ថាមពលពីថ្ម Freevoy Super Max របស់ CATL បានចាប់ផ្តើមបើកទទួលការកក់ទុកមុនជាផ្លូវការនៅប្រទេសចិន។

រថយន្ត SUV ម៉ូឌែល LS6 ថ្មីរបស់ក្រុមហ៊ុន IM Motors បានបើកទទួលការទិញកក់ទុកមុនហើយ ក្រោយមានការកែប្រែរូបរាងផ្នែកខាងក្រៅ និងខាងក្នុង ជាមួយតម្លៃមានចាប់ពី ២៩ ២០០ ដល់ ៣៩ ០០០ ដុល្លារ។ការដាក់លក់ជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា នៅប្រទេសចិន។ អ្វីដែលពិសេសក្រុមហ៊ុនបានបន្ថែមជម្រើសប្រើអគ្គិសនីលាយសាំង (EREV) ខណៈកាលពីមុនមានតែជម្រើសប្រើអគ្គិសនីសុទ្ធ (BEV)។ ខាងក្រោមនេះជាតម្លៃរបស់រថយន្ដ LS6 ទាំង៤ម៉ូឌែល៖

  • LS6 Pro BEV តម្លៃ ២៩ ២០០ ដុល្លារ
  • LS6 52 Pro EREV តម្លៃ ២៩ ៩០០ ដុល្លារ
  • LS6 66 Max EREV តម្លៃ ៣៣ ៤០០ ដុល្លារ
  • LS6 Ultra BEV តម្លៃ ៣៩ ០០០ ដុល្លារ

រថយន្ត EREV ត្រូវបានបំពាក់ដោយប្រព័ន្ធពង្រីកថាមពលចម្ងាយបើកបរ “Stellar” របស់ក្រុមហ៊ុន IM Motors ផ្ដល់ជូនរយៈចម្ងាយបើកបរសរុបបាន ១ ៥០២ គីឡូម៉ែត្រ ពេលប្រើអគ្គិសនីលាយសាំង តែប្រើអគ្គិសនីអាចបើកបានចម្ងាយ ៤៥០គីឡូម៉ែត្រ។ ត្រឹមតែ ៣០ នាទីបន្ទាប់ពីការបើកទទួលការកក់ទុកមុន រថយន្ដទទួលបានកក់លើសពី ១០ ០០០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ដម៉ូឌែលថ្មីទាំងពីរមានការរចនាដូចគ្នាជាមួយនិងរូបរាងបែប Fastback ផ្នែកកាងមុខនិងក្រោយមានរចនារាងប៉ោងមានទំហំជាងតួរថយន្ត។ ផ្នែកខាងមុខប្រើចង្កៀងមុខរាងអក្សរ Y ដែលក្រុមហ៊ុនដាក់ឈ្មោះថា “Starlight” ហើយដំបូលមានរ៉ាដា LiDAR ទំហំ ៥២០ ខ្សែ មានប៉ុន្តែបំពាក់តែនៅលើម៉ូដែលកម្រិតខ្ពស់ប៉ុណ្ណោះ។ 

ចំពោះរថយន្ដប្រើអគ្គិសនីលាយសាំង (EREV) មានប្រវែងតួខ្លួនសរុប ៤ ៩៣៧មម ទទឹង ១ ៩៨៨មម កម្ពស់ ១ ៦៧១មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៩៦០មម។ ចំណែកម៉ូឌែលប្រើអគ្គិសនីសុទ្ធ (BEV) មានទំហំខ្លីជាងត្រឹមតែ ២ មម ប៉ុណ្ណោះ។

នៅផ្នែកខាងក្នុងមានប្លង់កៅអី ៥ សម្រាប់អង្គុយ ដោយកៅអីអ្នករួមដំណើរមានមុខងារ (co-pilot zero-gravity seat) ។ ចំណែកកៅអីខាងក្រោយក៏មានមុខងារខ្យល់ចេញចូល, កម្តៅ, និងម៉ាស្សាផងដែរ អាចបញ្ជាបាន ១០របៀបផ្សេងគ្នា ចាប់ពី ១៩° ដល់ ៣៧°។ លើសពីនេះ ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយទូរទឹកកកចំណុះ ១១ លីត្រ, ប្រព័ន្ធសាកថ្មឥតខ្សែល្បឿនលឿន ៥០ W, ប្រព័ន្ធបំពងសំឡេង ២១គ្រាប់ និងភ្លើងបំភ្លឺបរិយាកាស (Ambient Lighting)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម