Isuzu បង្ហាញរថយន្តគំរូភីកអាប់ប្រណីត Dragon Max ដោយរចនាតាមលំនាំរថយន្ដ TFR Space Cab ឆ្នាំ ១៩៨៨

នៅឯពិព័រណ៍យានយន្តអន្តរជាតិនៅទីក្រុងបាងកកឆ្នាំ២០២៥ (BIMS 2025) ក្រុមហ៊ុន Isuzu បាននាំយកនូវរថយន្តគំរូ Isuzu Dragon Max មកធ្វើការដាក់បង្ហាញជាផ្លូវការ។ រថយន្តមួយនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន ដោយផ្អែកលើការរចនាតាមលំនាំគំរូរថយន្ត Isuzu TFR Space Cab ឆ្នាំ១៩៨៨។

Isuzu truck photo 1ចង្កៀងមុខរបស់ Isuzu Dragon Max ត្រូវរចនាឡើងជាមួយរូបរាងបែបប្រអប់ អមជាមួយភ្លើង Daytime running light រត់កាត់ជុំវិញចង្កៀងខាងមុខ និងបំពាក់មកជាមួួយអំពូលភ្លើង LED មួយគ្រាប់ចំកណ្ដាល ដើម្បីបង្កើនប្រសិទ្ធភាពពន្លឺកាន់តែច្បាស់។ រថយន្ដនេះបំពាក់មកជាមួយថាសកង់ទំហំ ១៧ អុីញ អមជាមួយហ្រ្វាំង Brembo ។ Isuzu Dragon Max ត្រូវបានផលិតឡើងក្នុងទម្រង់រថយ្ដភីកអាប់មួយបាំងកន្លះ តែរក្សាតាមលំនាំដូចទៅនិងរថយន្ដ Isuzu TFR Space Cab ឆ្នាំ១៩៨៨។

Isuzu truck image 4ផ្នែកខាងក្នុង Isuzu Dragon Max ត្រូវបានបំពាក់ដោយកៅអីបែបស្ព័រស្រោបជាមួយស្បែក Alcantara រួមជាមួយការបន្ថែមនូវស្បែកកាំម្ញី ភ្ជាប់មកជាមួយថ្នេរដេរពណ៍សរកាន់តែមានភាពទាក់ទាញ រួមជាមួយការបន្ថែមឡូហ្គោ Dragon Max លេចឡើងនៅទីតាំងជាច្រើននៅខាងក្នុងរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Isuzu truck image 6ផ្នែកខាងក្នុងរបស់រថយន្ដ Isuzu Dragon Max ត្រូវបានគេចាត់ទុកថាជាការរួមបញ្ចូលគ្នានៃភាពបុរាណនិងទំនើប។ នៅជុំវិញកុងទ័រឌីជីថលមានប៊ូមានតុងរឹង ដើម្បីប្រើប្រាស់ឧបករណ៍បាញ់ទឹកលាងកញ្ចក់មុខនិងចង្កៀងខាងមុខ។ ចំណែកអេក្រង់កម្សាន្ដត្រូវបានដាក់បញ្ឈរ ខណ:ប៊ូតុងបញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ត្រូវបានរក្សាតាមលំនាំបែបបុរាណដូចរថយន្តម៉ូដែលដើម។

ចំពោះដៃចង្កូតរបស់រថយន្ដនេះក៏ត្រូវបានស្រោបដោយស្បែក Alcantara លាយបញ្ចូលគ្នាជាមួយស្បែកាំម្ញីផងដែរ។ បើនិយាយពីផ្នែកខាងក្នុងនៃរថយន្ដ Isuzu Dragon Max ស្ទើរតែទាំងស្រុងត្រូវបានគ្របដណ្តប់ដោយស្បែក Alcantara ។

Isuzu truck for sale image 7រថយន្ត Isuzu Dragon Max ត្រូវបានបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២.២ Ddi MaxForce អាចផលិតកម្លាំងបាន ២២០សេះ និងកម្លាំងរមួល ៥៥០ ញូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៨ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម