Kia Cerato ឆ្នាំ២០២២ ចេញលក់ជាផ្លូវការ តម្លៃចាប់ពី ២ម៉ឺនដុល្លារ

រថយន្ត Kia Cerato ស៊េរីឆ្នាំ២០២២ បានចេញលក់ជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ដោយមានតម្លៃចាប់ពី ២០ ១៥០ដុល្លារ។

ក្រុមហ៊ុន Kia មិនបានធ្វើការអាប់ដេតអ្វីធំដុំឡើយសម្រាប់ម៉ូដែល Cerato ថ្មីនេះ ប៉ុន្តែបានផ្លាស់ប្តូរការឌីហ្សាញលើរូបរាងរបស់វាមួយចំនួន។ ឥឡូវនេះវាមានចង្កៀងមុខទំនើបជាងមុន ជាមួយនឹងការប្រើប្រាស់អំពូល Daytime Running Lights ប្រភេទ LED ខណៈផ្នែកខាងក្រោយក៏បានអាប់ដេតជាមួយចង្កៀង និងកាងថ្មីដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Kia Cerato ឆ្នាំ២០២២ ចែកចេញជា ៤ ម៉ូដែល គឺ Cerato S តម្លៃចាប់ពី ២០ ១៥០ដុល្លារ, Cerato Sport តម្លៃចាប់ពី ២១ ៧០០ដុល្លារ, Cerato Sport+ តម្លៃចាប់ពី ២៥ ៣៥០ដុល្លារ និង Cerato GT តម្លៃចាប់ពី ២៨ ៦៩០ដុល្លារ។

លក្ខណៈពិសេសស្តង់ដារមួយចំនួនលើ Cerato S មានដូចជា យ៉ាន់ទំហំ ១៦អ៊ីញ, អេក្រង់កម្សាន្ត ៨អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ដោយមិនបាច់ប្រើខ្សែ, កុងទ័រ TFT LCD ៤,២អ៊ីញ, មុខងារ Leading Vehicle Departure, Lane Follow Assist, Driver Attention Alert, Rear Occupant Alert និង High Beam Assist។

Kia Cerato S, Sport និង Sport+ បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥០សេះ ខណៈម៉ូដែល Cerato GT ប្រើម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម