Isuzu បោះទុនប្រមាណជិត ១ពាន់លានដុល្លារ ផលិតភីកអាប់អគ្គិសនីដំបូងរបស់ខ្លួននៅថៃ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Isuzu បានប្រកាសបោះទុនប្រមាណជិត ១ ពាន់លានដុល្លារ ដើម្បីផលិតរថយន្តភីកអាប់អគ្គិសនីដំបូងបស់ខ្លួនក្នុុងត្រកូល D-Max  រួមជាមួយអាគុយ ក្នុងទីផ្សារប្រទេសថៃ ដើម្បីនាំចេញទៅលក់នៅទីផ្សារអឺរ៉ុបនៅក្នុងឆ្នាំ២០២៥។

ក្រុមហ៊ុន Isuzu Motors ផ្ទាល់មានគោលបំណងប្រើប្រាស់ប្រទេសថៃជាមូលដ្ឋានសម្រាប់នាំចេញរថយន្តភីកអាប់អគ្គិសនីនេះទៅលក់ក្នុងទីផ្សារអឺរ៉ុបនៅឆ្នាំ២០២៥ ហើយបន្តទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី។ លើសពីនេះទៀត បើយោងតាមលោក Takashi Hata ប្រធានក្រុមហ៊ុន Tri Petch Isuzu ដែលជាអ្នកចែកចាយរថយន្តរបស់ Isuzu ក្នុងស្រុកថៃផ្ទាល់បាននិយាយថា​ ការវិយោគនេះនឹងចូលរួមក្នុងការលើកកម្ពស់សង្វាក់ផលិតកម្មរថយន្តអគ្គិសនី និងការប្រើប្រាស់រថយន្តរថយន្តអគ្គិសនីក្នុងស្រុកថៃផ្ទាល់ស្របតាមគោលនយោបានថ្មីដែលបានដាក់ចេញដោយរដ្ឋាភិបាល។ គួរឲដឹងថា ក្រុមហ៊ុន Isuzu Motors នឹងសាងសង់រោងចក្រផលិតអាគុយរបស់ពួកគេនៅក្នុងខេត្ត Samut Prakan ដែលទីតាំងស្ថិតនៅជិតរោងចក្រដំឡើងរថយន្តភីកអាប់នេះតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តភីកអាប់អគ្គិសនី D-Max BEV គឺដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ 4WD ផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ៣២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៥៤ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។ លើសពីនេះទៅទៀត វាអាចផ្ទុកទម្ងន់បាន ១ តោន និងសមត្ថភាពអូសសណ្តោងបាន ៣,៥ តោន។

គួរបញ្ជាក់ផងថា កាលពីឆ្នាំមុន ទីផ្សាររថយន្តភីកអាប់ប្រមាណ ៧៩ មុឺនគ្រឿង ត្រូវបាននាំចេញពីប្រទេសថៃ ដែលស្មើនឹង ៧០ ភាគរយ នៃការនាំចេញរថយន្តទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម