Jaguar បញ្ចុះតម្លៃឡានពីរម៉ូដែលនេះមិនចេះតិចពាន់ដុល្លារ ដើម្បីបង្កើនការលក់

ក្រុមហ៊ុន Jaguar បាន​អនុវត្តន៍​យុទ្ធសាស្ត្រ​ទម្លាក់​ថ្លៃ​រថយន្ត​ Sedan ស៊េរី​ថ្មី​របស់​ខ្លួន ម៉ូដែល Jaguar XF និង​ម៉ូដែល​ Jaguar XE សម្រាប់​ទីផ្សារ​ចក្រភព​អង់គ្លេស ដោយ​ម៉ូដែល​នីមួយៗ​ចុះ​ថ្លៃ​រាប់​ពាន់​ដុល្លារ​ឯណោះ។

រថយន្ត​ XF ស៊េរី​ឆ្នាំ ២០២១ នា​ពេល​នេះ​គឺ​មាន​តម្លៃ​​ចាប់​ពី ៣២ ៥៨៥​ផោន (​តម្លៃ​​ស៊េរី​​មុន ៣៤ ៩៩៥​​ផោន) ខណៈ​ដែល​រថយន្ត​ XE ស៊េរី​ថ្មី​មាន​តម្លៃ​ចាប់​ពី ២៩ ៣៦៥​ផោន (តម្លៃ​ស៊េរី​មុន ៣៤ ៦០០​ផោន)។ តម្លៃ​នេះ​គឺ​ធូរ​ជាង​គូ​ប្រជែង​ច្រើន​ដោយ​ BMW 5-Series គូ​ប្រជែង​របស់​ XF មាន​តម្លៃ​ចាប់​ពី ៣៨ ៦០០​ផោន ខណៈ​រថយន្ត​ 3-Series គូ​ប្រជែង​របស់ XE មាន​តម្លៃ​ចាប់​ពី ៣១ ១១០​ផោន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នាយក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Jaguar បាន​និយាយ​ថា​ការ​​យុទ្ធសាស្ត្រ​ដាក់​តម្លៃ​លក់​ធូរ​ជាង​ស៊េរី​មុន​នេះ​គឺ​មាន​ផ្ដាច់​មុខ​សម្រាប់​តែ​ម៉ូដែល XE និង​ម៉ូដែល XF ប៉ុណ្ណោះ ដោយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​បង្កើន​ចំនួន​លក់៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម