ក្រុមហ៊ុន Jaguar បានបង្ហាញចេញរថយន្ត XF ស៊េរីឆ្នាំ ២០២១ កាលពីសប្ដាហ៍មុន ដែលនៅទីផ្សារចក្រភពអង់គ្លេស តម្លៃលក់របស់វាធូរថ្លៃជាងស៊េរីឆ្នាំ ២០២០ ដល់ទៅ ១៨% ឯណោះ។
ដោយឡែកនៅសហរដ្ឋអាមេរិកឯណោះ សម្រាប់រថយន្ត XF ស៊េរីឆ្នាំ ២០២០ គេសង្កេតឃើញមានការបញ្ចុះតម្លៃច្រើនសន្ធឹកតែម្ដង។ ជាក់ស្ដែងដូចជារថយន្ត XF S ដែលប្រើម៉ាស៊ីន៦ស៊ីឡាំង ចុះថ្លៃចំនួន ១៧ ០០០ដុល្លារ ចំណែក XF ប្រើម៉ាស៊ីន៤ស៊ីឡាំង ចុះថ្លៃ ១៥ ០០០ដុល្លារ។
គួរដឹងថាមុនការបញ្ចុះតម្លៃនេះរថយន្ត XF ស៊េរីឆ្នាំ ២០២០ ម៉ាស៊ីន៤ស៊ីឡាំង មានតម្លៃចាប់ពី ៥១ ១០០ដុល្លារ ហើយរថយន្ត XF S ម៉ាស៊ីន៦ស៊ីឡាំង មានតម្លៃចាប់ពី ៦៨ ២០០ដុល្លារ ជាតម្លៃលក់នៅសហរដ្ឋអាមេរិក៕