Jaguar E-Pace ឆ្នាំ២០២១ ចេញជាផ្លូវការ មានបន្ថែមម៉ូដែលពិសេសថ្មី

រថយន្ត Jaguar E-Pace ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ដោយមានបន្ថែមម៉ូដែលពិសេសថ្មី ហៅថា R-Dynamic Black Edition ដែលផលិតផ្អែកលើម៉ូដែល R-Dynamic S ជាមួយនឹងតម្លៃចាប់ពី ៥៨ ០០០ដុល្លារ នៅលើទីផ្សារប្រទេសអង់គ្លេស។

រថយន្ត Jaguar E-Pace R-Dynamic Black Edition មានតុបតែងខ្លួនពណ៌ខ្មៅនៅផ្នែកខាងក្រៅ ហើយមានផ្តល់ជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូត ផងដែរ។ ការលេងរំលេចពណ៌ខ្មៅនោះមានដូចជា ស៊ុមប៉ាណាមុខ, ស៊ុមកញ្ចក់, ឡូហ្គូខាងក្រោយ ហើយវាក៏មានបំពាក់យ៉ាន់ទំហំ ១៩អ៊ីញ ពណ៌ប្រផេះ និងដុំហ្វ្រាំងពណ៌ក្រហម ក៏ដូចជា កញ្ចក់ក្រោយពណ៌ខ្មៅ និងដំបូលកញ្ចក់ធំ Panoramic ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះគឺ ការបំពាក់អេក្រង់កម្សាន្តទំហំ ១១,៤អ៊ីញ ហើយអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែ ព្រមទាំងពូកស្បែកផងដែរ។

រថយន្ត E-Pace R-Dynamic Black Edition ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយប្រព័ន្ធ mild-hybrid មានកម្លាំង ១៦១សេះ និង ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ជាមួយប្រព័ន្ធ mild-hybrid មានកម្លាំង ១៩៧សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម